×

CBS បំភ្លឺអនាគតសិស្សានុសិស្ស មូលនិធិកុមារកម្ពុជា!

ភ្នំពេញ៖ នៅថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2024 ក្រុមហ៊ុន CBS ដែលជាផ្នែកមួយនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានស្វាគមន៍សិស្សានុសិស្សដែលមានចំនួនប្រមាណ 20 នាក់មកពីអង្គការមូលនិធិកុមារកម្ពុជា (CCF)សម្រាប់ដំណើរទស្សនកិច្ចអមដោយការបំផុសគំនិត និងការអប់រំនៅបរិវេណ CBS ។ សិស្សទាំងអស់បានឃើញនៅពីក្រោយទិដ្ឋភាពដ៏អស្ចារ្យនៃ ផលិតកម្មទូរទស្សន៍ និង ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ទស្សនាស្ទូឌីយ៉ូ CBS និងបានឃើញការផលិតកម្មវិធីដ៏រំភើបផ្សេងៗ និងកម្មវិធីព័ត៌មានដោយផ្ទាល់។ ពួកគេថែមទាំងមានឱកាសបានជជែកជាមួយអ្នកជំនាញនៅក្នុងវិសយ័នេះ គឺ លោក David Ulmer នាយកប្រតិបត្តិ ក្រុមហ៊ុន CBS និង លោកជំទាវ Ung Chansophea នាយិកា ព័ត៌មាន CNC ដែលបានចែករំលែកការយល់ដឹងដ៏មានតម្លៃអំពីវិស័យប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត។

ផ្អែកលើចំណាប់អារម្មណ៍ដ៏សាទររបស់សិស្សានុសិស្ស ដំណើរទស្សនកិច្ចនេះគឺជាការបើកទំពរ័មួយដ៏ពិតប្រាកដ។ ពួកគេបានចាកចេញពី CBSជាមួយនឹងក្តី រំភើបក្នុងការសិក្សាបន្ថែមទៀត និងបានបង្កើននូវសក្តានុពលក្នុងការបន្តអាជីពនៅក្នុងឧស្សាហកម្មនេះ។ ពួកគេក៏នឹងចាប់យកឱកាសដែលផ្តល់ដល់ពួកគេដើម្បីធ្វើកម្មសិក្សានៅ CBS និង ដើម្បីចូលរួមថ្នាក់សម្តែងនាពេលខាងមុខរបស់ខ្លួនដែលចាប់ផ្តើមនៅខែក្រោយ។

CBS មានមោទនភាពក្នុងការគាំទ្រអ្នកសារព័ត៌មានកម្ពុជាជំនាន់ក្រោយ !

អំពីក្រុមហ៊ុន CBS

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 2003 ក្រុមហ៊ុនសេវាផ្សព្វផ្សាយកម្ពុជា (CBS) គឺជាគំរូស្តង់ដារនៃការច្នៃប្រឌិតនៅក្នុងទូរទស្សន៍នៅកម្ពុជា។ CBS ខិតខំពង្រឹងជីវិតរបស់ប្រជាជនកម្ពុជាទាំងអស់ដោយផ្តល់ទូរទស្សន៍លំដាប់កំពូល ដែលកម្សាន្ត អប់រំ និង បំផុសគំនិតវិជ្ជមាន។ ការផ្តល់នូវការកម្សាន្ត ដែលទទួលបាននូវពានរង្វាន់ធំៗ ព័ត៌មានគ្រប់ទំរង់ និង ការអប់រំដល់អ្នកទស្សនាជាង 15 លាននាក់នៅលើកញ្ចក់ទូរទស្សន៍ និង អនឡាញ តាមរយៈទូរទស្សន៍ និង ប្រព័ន្ធឌីជីថលរបស់ខ្លួនដូចជា CTN, MyTV, CNC, CBS Sports, និង CBS Digital, ក្រុមហ៊ុន CBS បានក្លាយជា ក្រុមហ៊ុនផ្សព្វផ្សាយ ដែលមានអ្នកទស្សនា និង គោរពស្រលាញ់បំផុតរបស់ប្រទេសកម្ពុជា។

CBS ក៏មានមោទនភាពក្នុងការក្លាយ ជាអ្នកឧបត្ថម្ភ និង ជាដៃគូរបស់មូលនិធិកុមារកម្ពុជា (CCF) អង្គការមូលនិធិផ្កាយសមុទ្រឥណ្ឌូចិន (ISF Cambodia) និង អង្គការសប្បុរសធម៌ ផ្សេងៗទៀត នៃគ្រប់ជំនឿ លើកកម្ពស់ការគាំទ្រ និង ផ្តល់អំណាចដើម្បីផ្លាស់ប្តូរជីវិតរបស់កុមារ និងគ្រួសារក្រីក្រនៅកម្ពុជា តាមរយៈការផ្តល់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព ការថែទាំសុខភាព និងឱកាសផ្សេងៗ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង