×

ឈ្វេងយល់បន្ថែមពីវិញ្ញាសាប្រអប់អាថ៌កំបាំង កាលពីសប្ដាហ៍ទី៣ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣

វិញ្ញាសាប្រអប់អាថ៌កំបាំង គឺជាការវិញ្ញាសាដ៏ពេញនិយម នៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia ។បេក្ខជនតម្រូវឱ្យប្រើប្រាស់គ្រឿងផ្សំដែលមាននៅក្នុងប្រអប់អាថ៌កំបាំងតែប៉ុណ្ណោះ ដែលមានន័យថា ពួកគេមិនបានដឹងមុនពីគ្រឿងផ្សំដែលមាននៅក្នុងប្រអប់នោះទេ ហើយបេក្ខជនត្រូវតែប្រើប្រាស់ជំនាញ និងភាពច្នៃប្រឌិតរបស់ខ្លួន ដើម្បីចម្អិនជាមុខម្ហូបដោយប្រើតែគ្រឿងផ្សំដែលបានផ្តល់ឱ្យប៉ុណ្ណោះ។

វិញ្ញាសាប្រអប់អាថ៌កំបាំង សាកល្បងសមត្ថភាពរបស់បេក្ខជនក្នុងការគិតរហ័ស ដើម្បីប្រើប្រាស់គ្រឿងផ្សំដែលមិនបានដឹងមុន និងបង្ហាញពីបច្ចេកទេសក្នុងការចម្អិន និងការផ្សំឱ្យចេញរសជាតិមួយដែលខ្លួនចង់បាន។ គណៈកម្មការ នឹងវិនិច្ឆ័យថា តើបេក្ខជនអាចបង្កើតជាមុខម្ហូបប្រកបដោយភាពច្នៃប្រឌិត និងឆ្ងាញ់កម្រិតណា។

វិញ្ញាសាអាថ៌កំបាំង ជាធម្មតាមានកំណត់ពេលវេលា។ ពេលនាទីបានបញ្ចប់ បេក្ខជននឹងបង្ហាញម្ហូបរបស់ពួកគេដល់គណៈកម្មការ ដើម្បីវិនិច្ឆ័យ។ គណៈកម្មការអាចគិតលើកត្តាសំខាន់ៗដូចជា ការច្នៃប្រឌិត ការដេគ័រ អនាម័យ និងរសជាតិ។

វិញ្ញាសាប្រអប់អាថ៌កំបាំង ត្រូវបានបង្ហាញជាលើកដំបូង នៅក្នុងសប្ដាហ៍ទី៣ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។ កម្មវិធីនេះ មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង