ភ្នំពេញ៖ ព្រះនាងនរោត្តជេនណា បានប្រលូកក្នុងវិស័យសិល្បៈយ៉ាងពេញទំហឹងដែលទេពកោសល្យរបស់ព្រះនាងពិតជាអាចធ្វើបានគ្រប់ទម្រង់ មិនថាសម័យ ឬ បុរាណឡើយ។ មិនត្រឹមតែទទួលបានការគាំទ្រទាំងការសម្តែង និងច្រៀងឡើយ ប៉ុន្តែព្រះនាងថែមទាំងត្រូវបានម្ចាស់ផលិតផលជាច្រើនដណ្តើមគ្នាចង់បានព្រះនាងឱ្យក្លាយជាទូតសុឆន្ទៈដើម្បីជួយផ្សព្វផ្សាយផលិតផលរបស់ពួកគេទៀតផង។
ព្រះនាងនរោត្តមជេនណា បានចាប់ប្រលូកក្នុងវិស័យសិល្បៈតាំងពីតូចម្ល៉េះដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រ។ ត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះព្រះនាងបានធំពេញរូបពេញរាង រីឯសម្រស់វិញកាន់តែស្រស់ស្អាតខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕