ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន CBS ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានរៀបចំកិច្ចប្រជុំ និងពិធីប្រគល់ពានរង្វាន់ក្រុម (Town Hall Meeting & Team Award Celebration) ដើម្បីទទួលស្គាល់នូវការរួមចំណែកដ៏សំខាន់របស់បុគ្គលិកគ្រប់ផ្នែក សម្រាប់វឌ្ឍនភាពរបស់ក្រុមហ៊ុនក្នុងឆមាសទី១ នៃឆ្នាំ២០២៤។
ក្នុងឱកាសនេះ លោក David Ulmer នាយកប្រតិបត្តិរបស់ក្រុមហ៊ុន CBS បានអញ្ជើញថ្លែងសន្ទរកថាបង្ហាញពី វឌ្ឍនភាព ការឈ្នះពានរង្វាន់ ការផ្លាស់ប្ដូរឌីជីថលដ៏មានកិត្យានុភាពនៅក្នុងព្រឹត្តិការណ៍ Asia Pacific Broadcasting+ Awards ឆ្នាំ២០២៤ និងការបោះជំហានដ៏សំខាន់ដើម្បីប្រែក្លាយក្រុមហ៊ុន CBS ទៅជាក្រុមហ៊ុនដែលឈានមុខគេលើបច្ចេកវិទ្យា AI នៅក្នុងប្រទេសកម្ពុជា។
ទាំងគណៈគ្រប់គ្រង ទាំងបុគ្គលិកគ្រប់ផ្នែក ក៏បានធ្វើការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក នៅក្នុងបរិយាកាសដ៏វិជ្ជមាន និងអារម្មណ៍សប្បាយរីករាយ មុននឹងរៀបចំប្រគល់ពានរង្វាន់ដល់ក្រុមបុគ្គលិកដែលសម្រេចបាននូវសមិទ្ធផលការងារជោគជ័យសម្រាប់ឆមាសទី១ នៃឆ្នាំ២០២៤ ដើម្បីជាការទទួលស្គាល់ស្នាដៃ និងជាការអបអរសាទរផងដែរ។
អំពីក្រុមហ៊ុន CBS
ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 2003 ក្រុមហ៊ុនសេវាផ្សព្វផ្សាយកម្ពុជា (CBS) គឺជាគំរូស្តង់ដារនៃការច្នៃប្រឌិតនៅក្នុងទូរទស្សន៍នៅកម្ពុជា។ CBS ខិតខំពង្រឹងជីវិតរបស់ប្រជាជនកម្ពុជាទាំងអស់ដោយផ្តល់ទូរទស្សន៍លំដាប់កំពូល ដែលកម្សាន្ត អប់រំ និង បំផុសគំនិតវិជ្ជមាន។ ការផ្តល់នូវការកម្សាន្ត ដែលទទួលបាននូវពានរង្វាន់ធំៗ ព័ត៌មានគ្រប់ទំរង់ និង ការអប់រំដល់អ្នកទស្សនាជាង 15 លាននាក់នៅលើកញ្ចក់ទូរទស្សន៍ និង អនឡាញ តាមរយៈទូរទស្សន៍ និង ប្រព័ន្ធឌីជីថលរបស់ខ្លួនដូចជា CTN, MyTV, CNC, CBS Sports, និង CBS Digital, ក្រុមហ៊ុន CBS បានក្លាយជា ក្រុមហ៊ុនផ្សព្វផ្សាយ ដែលមានអ្នកទស្សនា និង គោរពស្រលាញ់បំផុតរបស់ប្រទេសកម្ពុជា។
CBS ក៏មានមោទនភាពក្នុងការក្លាយ ជាអ្នកឧបត្ថម្ភ និង ជាដៃគូរបស់មូលនិធិកុមារកម្ពុជា (CCF) អង្គការមូលនិធិផ្កាយសមុទ្រឥណ្ឌូចិន (ISF Cambodia) និង អង្គការសប្បុរសធម៌ ផ្សេងៗទៀត នៃគ្រប់ជំនឿ លើកកម្ពស់ការគាំទ្រ និង ផ្តល់អំណាចដើម្បីផ្លាស់ប្តូរជីវិតរបស់កុមារ និងគ្រួសារក្រីក្រនៅកម្ពុជា តាមរយៈការផ្តល់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព ការថែទាំសុខភាព និងឱកាសផ្សេងៗ៕