×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

វណ្ណដូ ជាបេក្ខជនវ័យក្មេងជាងគេដំបូងបង្អស់ដែលនឹងក្លាយជាប្រធានក្រុមនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ក្នុងសប្ដាហ៍ទី៤

បេក្ខជន ដេត វណ្ណដូ មកពីរាជធានីភ្នំពេញ គឺជាបេក្ខជនដែលលេចធ្លោម្នាក់ នៅក្នុងការប្រកួតលើវិញ្ញាសាច្នៃប្រឌិត កាលពីសប្ដាហ៍ទី៣ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ខណៈម្ហូបរបស់ វណ្ណដូ ដែលចម្អិនចេញពីដំឡូងដូងដែលជាគ្រឿងផ្សំគោលដ៏លំបាកមួយ បានទទួលការពេញចិត្តពីគណៈកម្មការទាំង៣រូប និងជាម្ហូបមួយក្នុងចំណោមម្ហូបទាំង ៤ ចាន ដែលធ្វើបានល្អនៅក្នុងវិញ្ញាសានេះ។

វណ្ណដូ ដែលមានវ័យទើបតែ ២០ ឆ្នាំ ជានិស្សិតផ្នែករដ្ឋបាលសាធារណៈឆ្នាំទី៣ គឺជាបេក្ខជនវ័យក្មេងបំផុតម្នាក់ក្នុងចំណោមបេក្ខជនម្ចាស់អាវអៀម ស ទាំង ២៤នាក់ដែលនៅសល់ នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។ មានអាយុស្មើនឹងវណ្ណដូ គឺបេក្ខនារី ស៊ុយ នីតា ដែលជានិស្សិតផ្នែកទេសចរណ៍ មកពីរាជធានីភ្នំពេញ។

ដោយសារម្ហូបរបស់ វណ្ណដូ ដែលមានឈ្មោះថា បបរដំឡូងដូងជាមួយដំឡូងដូង បង្គា សាច់ជ្រូក ពោត ជាម្ហូប ១ ក្នុងចំណោមម្ហូបទាំង ៤ចាន ដែលធ្វើបានល្អជាងគេ កាលពីសប្ដាហ៍មុន ដូច្នេះគណៈកម្មការទាំង៣ ដែលមាន Judge Nara, Judge Jessica និង Judge Meng Hy បានសម្រេចឱ្យ វណ្ណដូ ត្រូវធ្វើជាប្រធានក្រុមមួយ នៅក្នុងវិញ្ញាសាប្រកួតជាក្រុម នៅក្នុងសប្ដាហ៍ទី៤ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣។

វណ្ណដូ នឹងត្រូវដឹកនាំសមាជិកក្រុម ដើម្បីប្រកួតជាក្រុមរបស់លោក បូរី សិលា ក្រុមរបស់លោក សំ សុធារិទ្ធ និងក្រុមរបស់បេក្ខនារី បូរ ស្រីនាង ដែលក្នុងចំណោមក្រុមទាំង៤ មានក្រុមមួយនឹងទទួលបានសិទ្ធិអាទិភាពពិសេសពី Judges ។

តើក្រុមរបស់ វណ្ណដូ អាចធ្វើបានល្អកម្រិតណានៅសប្ដាហ៍នេះ? ដូច្នេះ មានតែរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia នាថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង