×

ស្រីនាង បេក្ខនារី MasterChef Cambodia ថាបើមិនមានការចែករំលែកគ្រឿងផ្សំពីបេក្ខជន២នាក់នេះទេ ម្ហូបរបស់នាងមិនអាចជាប់ឡើយ

វប្បធម៌ចែករំលែកមិនត្រឹមតែមាននៅក្នុងសង្គមខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាននៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ផងដែរ។

ជាក់ស្ដែង បេក្ខនារី បូរ ស្រីនាង បានថ្លែងអំណរគុណចំពោះបេក្ខនារី លីម លីនដា និងបេក្ខនារី ប៉ែន សុគន្ធា ដែលបានចែករំលែកគ្រឿងផ្សំរបស់ពួកគាត់ដល់ខ្លួន ក្នុងការប្រកួតវិញ្ញាសាច្នៃប្រឌិតដ៏តានតឹង កាលពីសប្ដាហ៍ទី៣។

ថ្វីត្បិតតែប្រឈមមុខនឹងសម្ពាធខ្លាំង និងឧបសគ្គពេលវេលាក៏ដោយ ក៏ ស្រីនាង បានបង្ហាញពីជំនាញក្នុងការចម្អិនរបស់ខ្លួន ដោយច្នៃបង្កើតបាននូវមុខម្ហូបដែលធ្វើឱ្យគណៈកម្មការមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ការច្នៃប្រឌិតរបស់ស្រីនាង ធ្វើឱ្យនាងជាអ្នកឈ្នះម្នាក់ក្នុងចំណោមអ្នកឈ្នះទាំង ៤ ក្នុងវិញ្ញាសានេះ ដោយធានាឱ្យនាងទទួលបានតំណែងជាប្រធានក្រុម ក្នុងសប្ដាហ៍ទី៤។

ការទទួលស្គាល់ដោយស្មោះស្ម័គ្ររបស់កញ្ញា ស្រីនាង ចំពោះការចែករំលែកពីបេក្ខជនដទៃទៀត គឺជាការបង្ហាញពីស្មារតីនៃការរួបរួមដ៏មានន័យនៅក្នុងកម្មវិធី MasterChef Cambodia។

ស្រីនាងបានឱ្យដឹងដូច្នេះថា៖ “រវល់តែអត់សប្បាយចិត្តបានភ្លេចរឿងដ៏ធំមួយអ្នកទាំងអស់គ្នាដឹងទេ? ម្ហូប ដែលបានពិន្ទុល្អមួយចាននេះ ទឹកជ្រលក់មួយចាននេះ បើគ្មានបង ស្រីគន្ធា និង បងស្រីលីនដា ចែករំលែក ជីអង្កាម គឺម្ហូបមួយចាននេះមិនអាចបានជាប់ពិន្ទុល្អនោះទេ ទឹកចិត្តល្អរបស់បងស្រី ទាំងពីរ ប្អូនសូមគោរព ដឹងគុណចំពោះបង៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង