![]()
នៅក្នុងសប្ដាហ៍ទី៤ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បេក្ខជន ហួន រតនាសូរ្យពេជ្រ មិនត្រឹមតែធ្វើឱ្យគណៈកម្មការទាំង៣រូបសរសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាមួយនឹង ម្ហូបគ្រឿងក្លែមចំនួន ពីរមុខដែលបានជួយឱ្យ ពេជ្រ អាចឈានទៅកាន់សប្ដាហ៍បន្ទាប់បាន។
តើនរណានឹកស្មានដល់ទៅថា អ្នកដែលមិនធ្លាប់ចម្អិនគ្រឿងក្លែម អាចធ្វើបានល្អយ៉ាងដូច្នេះនោះ? ទីបំផុតម្ហូបទាំងពីរចានរបស់ ពេជ្រ ដែលមានដូចជា ញាំទ្រយោងចេកទ្រូងទាអភិជន និង ទ្រូងទាចៀនជាមួយទឹកជ្រលក់គ្រីមស្រាក្រហម គឺជាម្ហូបដែលទទួលបានជ័យជម្នះនៅក្នុងវិញ្ញាសាដែលមានសម្ពាធយ៉ាងខ្លាំង ដែលមានបេក្ខជនម្នាក់ត្រូវចាកចេញពីកម្មវិធី។ ជាក់ស្ដែង ម្ហូបទាំងពីរមុខរបស់ ពេជ្រ ត្រូវបាន Judge Nara សរសើរថាឆ្ងាញ់ សក្តិសមជាម្ហូបក្លែមជាមួយនឹងស្រាបៀរ Cambodia Lite បំផុត។
តើបេក្ខជនដែលមកពីរាជធានីភ្នំពេញរូបនេះ នឹងបន្តផ្ដល់ការភ្ញាក់ផ្អើលអ្វីបន្ថែមទៀត សម្រាប់គណៈកម្មការ និងទស្សនិកជន របស់ MasterChef Cambodia រដូវកាលទី៣ នៅសប្ដាហ៍បន្ទាប់? ចម្លើយនឹងត្រូវបង្ហាញនៅក្នុងសមរភូមិផ្ទះបាយដ៏ក្ដៅគគុករបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕