![]()
នៅក្នុងផ្ទះបាយដ៏ប្រណីតរបស់កម្មវិធី MasterChef Cambodia ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages វិញ្ញាសាសម្ពាធ មានការខុសប្លែកពីវិញ្ញាសាដទៃទាំង តក្តាពេលវេលា គ្រឿងផ្សំសម្រាប់ការចម្អិន និងលក្ខន្តិកៈដែលកំណត់ដោយគណៈកម្មការ ធ្វើឱ្យបេក្ខជនស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង។
វិញ្ញាសាសម្ពាធនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ផ្តល់ពេលវេលាខ្លីជាងវិញ្ញាសាផ្សេងៗឱ្យច្នៃប្រឌិតមុខម្ហូបដ៏ស្មុគស្មាញ ឬត្រូវអនុវត្តឱ្យដូចតាមការបង្ហាញរបស់គណៈកម្មការម្នាក់នៅក្នុងចំណោមគណៈកម្មការទាំង៣។ ដូច្នេះ បេក្ខជននីមួយៗ ត្រូវគ្រប់គ្រងពេលវេលារបស់ពួកគេឱ្យមានប្រសិទ្ធភាពបំផុត។
ជាក់ស្ដែង កាលពីសប្ដាហ៍ទី៤ បេក្ខជនដែលទទួលបានអៀមខ្មៅក្នុងវិញ្ញាសាសម្ពាធមួយ បានតម្រូវឱ្យបេក្ខជនធ្វើការពន្លះ ទា តាមការបង្ហាញរបស់ Judge Meng Hy ក្នុងរយៈពេល១០នាទី និងមួយទៀត តម្រូវឱ្យបេក្ខជនចម្អិនម្ហូបក្លែមពីរមុខដែលមាន ទា ជាគ្រឿងផ្សំគោល ក្នុងរយៈពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ។
ដូច្នេះ បេក្ខជននីមួយៗ ត្រូវធ្វើឱ្យបានរហ័ស ឬប្រើប្រាស់វិធីសាស្ត្រយ៉ាងណាច្នៃប្រឌិតឱ្យលឿនឱ្យបានម្ហូបតាមការចង់បានរបស់ Judge ឱ្យបានរសជាតិឆ្ងាញ់ អនាម័យ និងសោភ័ណភាព។ សម្រាប់អ្នកចាញ់ ប្រឈមនឹងការចាកចេញពីកម្មវិធីភ្លាមៗ ដោយពុំមានឱកាសដើម្បីឈានទៅកាន់សប្ដាហ៍បន្ទាប់បានឡើយ។
តើបេក្ខជនរូបណាដែលនឹងប្រឈមមុខនឹងវិញ្ញាសាអៀមខ្មៅនេះច្រើនជាងគេក្នុងរដូវកាលនេះ? ដើម្បីជ្រាបច្បាស់ មានតែតាមដានកម្មវិធី MasterChef Cambodia រដូវកាលទី៣ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕