![]()
បេក្ខជន MasterChef Cambodia ចំនួន ៦ នាក់ ដែលបានទទួលអាវអៀមពណ៌ខ្មៅដ៏គួរឱ្យខ្លាច មុនគេបង្ហោះ នៅក្នុងរដូវកាលទី៣ត្រូវបានរកឃើញហើយកាលពីសប្ដាហ៍ទី៤។ ពួកគេបានប្រឈមមុខនឹងវិញ្ញាសាសម្ពាធដ៏តានតឹង ដែលបេក្ខជនដែលធ្វើមិនបានល្អជាងគេក្នុងចំណោមអ្នកទាំង៦ ត្រូវបានជម្រុះចេញពីផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។
បេក្ខជនទាំង៦នាក់ មានដូចជា៖
ដេត វណ្ណដូ អាយុ២០ឆ្នាំ ជានិស្សិតជំនាញរដ្ឋបាលសាធារណៈ មកពីរាជធានីភ្នំពេញ,
ហួន រតនាសូរ្យពេជ្រ អាយុ ៣២ឆ្នាំ ជាអ្នកប្រឹក្សាយោបល់អនឡាញ មកពីរាជធានីភ្នំពេញ,
កង រចនា អាយុ ២២ឆ្នាំ ជានិស្សិតឆ្នាំទី២ផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ មកពីរាជធានីភ្នំពេញ,
ប៊ុន លីនណា អាយុ ២២ឆ្នាំ ជាអាជីវករ មកពីរាជធានីភ្នំពេញ,
ប៉ែន សុគន្ធា អាយុ ៤៤ឆ្នាំ ជាម្ចាស់ហាងកាហ្វេ មកពីខេត្តកំពត,
និង, ឆៃ តារាម៉ាលីន អាយុ ២៩ឆ្នាំ ជាអ្នកគ្រប់គ្រងមាតិកា មកពីខេត្តកំពត។
បន្ទាប់ពីឆ្លងកាត់ការប្រកួតលើវិញ្ញាសាសម្ពាធចំនួន ២វិញ្ញាសា បេក្ខជនដែលត្រូវចាកចេញពីផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ គឺ ប៉ែន សុគន្ធា ដែលជាបេក្ខជនទី២ ដែលត្រូវជម្រុះចេញពីកម្មវិធី បន្ទាប់ពីលោក កន រួច ត្រូវបានចាកចេញពីកម្មវិធីដូចគ្នាកាលពីសប្ដាហ៍ទី៣។
តើក្នុងសប្ដាហ៍ទី៥ នឹងអាចមានបេក្ខជនត្រូវចាកចេញពីកម្មវិធីដែរឬទេ? ដូច្នេះ កុំភ្លេចរង់ចាំតាមដាននៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia នាថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ចាប់ពីម៉ោង ៨ យប់តទៅ៕