×

កម្ពុជា ត្រៀមចាក់បញ្ចាំងភាពយន្តអន្តរជាតិ ដោយឥតគិតថ្លៃ ចំនួន ២០០ចំណងជើង មកពីប្រទេសចំនួន៤១ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា

ភ្នំពេញ៖ កម្ពុជា ត្រៀមរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលលើកទី១៣ ដែលនឹងចាក់បញ្ចាំងភាពយន្តដោយឥតគិតថ្លៃ ចំនួន ២០០ចំណងជើង មកពីប្រទេសចំនួន៤១ប្រទេស។

បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មហោស្រពភាពយន្តអន្តរជាតិកម្ពុជានឹងរៀបចំចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយពិធីបើកនឹងប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោកស្រីបណ្ឌិតសភាចារ្យ ភឿងសកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសីទចតុម្មុខ វេលាម៉ោង៥រសៀល។

ក្នុងមហោស្រពភាពយន្តអន្តរជាតិនេះ ក៏មានការចាក់បញ្ចាំងភាពយន្តដោយឥតគិតថ្លៃ ចំនួន២០០ចំណងជើង មកពីប្រទេសចំនួន៤១ប្រទេស នៅតាមរោងភាពយន្តមួយចំនួនក្នុងរាជធានីភ្នំពេញផងដែរ៕

ប្រភព៖ CNC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង