×

មិនប្រកាសទំនាក់ទំនងជាសាធារណៈ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ Lisa និងគ្រួសារ Frederic កាន់តែបង្ហាញភាពស្និទ្ធិស្នាលគ្នាខ្លាំងឡើង

កម្សាន្ត៖ Lisa និងកូនប្រុសទី ២របស់មហាសេដ្ឋីលំដាប់ពិភពលោក Frederic Arnault កាន់តែបើកចំហរខ្លាំងឡើងបើទោះជាអ្នកទាំង ២មិនបានចេញប្រកាសពីទំនាក់ទំនងជាសាធារណៈក៏ដោយ។ យ៉ាងណាមិញ ទង្វើពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឱ្យអ្នកគាំទ្រតារាស្រី Lisa កាន់តែចាប់អារម្មណ៍ខ្លាំងឡើងដែលក្រោយពីទំនេរពីការងាររៀងខ្លួន អ្នកទាំង ២បានណាត់ជួបគ្នាធ្វើដំណើរកម្សាន្តក៏ដូចជាញ៉ាំអាហារជាមួយគ្នាយ៉ាងផ្អែមល្ហែម។

ភាពមមាញឹករៀងខ្លួនរបស់ Lisa និង Frederic មិនបានធ្វើឱ្យក្តីស្រលាញ់អ្នកទាំង ២ថមថយឡើយ ជាក់ស្តែងក្រោយបញ្ចប់ការងារនៅប្រទេសថៃភ្លាម Lisa បានហោះទៅប្រទេសបារាំងភ្លាមដើម្បីជួបជាមួយគូស្នេហ៍ដែលត្រូវបានគេថតបានតារាស្រីរូបនេះអង្គុយញ៉ាំអាហារជាមួយគ្រួសារខាងប្រុសកាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលមិញនេះពោរពេញដោយស្នាមញញឹមប្រៀបីគ្រួសារតែមួយអ៊ីចឹង។

រូបភាពប៉ុន្មានសន្លឹកនេះត្រូវបានចែកចាយពេញបណ្តាញសង្គមដែលធ្វើឱ្យគ្រប់គ្នាយ៉ាងថា ប្រហែលមិនយូរទៀតឡើយ Lisa នឹងមានឈ្មោះជាកូនប្រសារទី ២ក្នុងគ្រួសារមហាសេដ្ឋីលំដាប់ពិភពលោក Frederic មិនខាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង