×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

ស្ងាត់ៗ Jooy និង Push DJ ប្រកាសត្រៀមសមាជិកថ្មីម្នាក់ទៀត

ថៃ៖ ទម្រាំតែបានកូនមួយ Jooy និង Push DJ បានចាយពេលវេលាយ៉ាងច្រើន និងការថែទាំងខ្ពស់រហូតកាលពីអំលុងឆ្នាំ ២០២២ វីរុសកូវីដបានផ្ទុះរាតត្បាតពេញពិភពលោក Jooy និងស្វាមីមិនហ៊ានចេញទៅណាផ្តេសផ្តាស់ឡើយ សូម្បីពិធីបុណ្យសពតារាស្រី Tangmo ក៏អ្នកទាំង ២មិនបានទៅចូលរួមដែរ ដែលកាលណោះធ្វើឱ្យមហាជនជាច្រើននាំគ្នារិះគន់ Jooy និង Push ជាខ្លាំង។

Screenshot

Screenshot

ជាក់ស្តែងអ្នកទាំង ២ក៏បានចេញបកស្រាយបញ្ជាក់ពីមូលហេតុដែលខ្លួនមិនអាចទៅចូលរួមបានដោយសារកំពុងថែទាំគត៌ខ្លាចមានបញ្ហា ណាមួយទម្រាំបានកូនដូចបំណងវាមិនមែនជារឿងងាយស្រួលឡើយ។ ទីបំផុតពេលវេលាដែលចង់ឃើញមុខកូនក៏មកដល់ដោយកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ Jooy និង Push ទទួលបានសមាជិកថ្មីកូនប្រុសម្នាក់ដ៏គួរឱ្យស្រលាញ់។

Screenshot

Screenshot

Screenshot

ជីវិតគ្រួសាររបស់តារាប្រុសស្រីទាំង ២ពោរពេញដោយសុភមង្គលពេញលេញក្រោយមានអ្វីគ្រប់យ៉ាងក្នុងជីវិតគ្រួសារ ប៉ុន្តែតាំងពីមានកូនប្រុសម្នាក់ចូលក្នុងជីវិតមកឃើញថា សកម្មភាពក្នុងសិល្បៈរបស់អ្នកទាំង ២បានស្ងប់ស្ងាត់ស្ទើរទាំងស្រុងដោយពួកគេបានផ្តោតលើគ្រួសារទាំងស្រុងតែម្តង។ យ៉ាងណាមិញ ធ្មេចបើកៗ រយៈពេលមួយឆ្នាំកន្លះបានកន្លងផុតទៅ ពេលនេះ Jooy និង Push បានប្រកាសកំពុងត្រៀមទទួលសមាជិកថ្មីម្នាក់ទៀតហើយដែលដំណឹងនេះបានធ្វើឱ្យមិត្តអ្នកសិល្បៈក៏ដូចជាអ្នកគាំទ្រនាំគ្នាអបអរសាទរយ៉ាងសន្ធឹកផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង