×

ឆ្អឹងជំនីរជ្រូក ជាគ្រឿងផ្សំគោលនៃវិញ្ញាសាប្រអប់អាថ៌កំបាំងជាលើកទីពីរក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ធ្វើឱ្យបេក្ខជនម្នាក់ៗបារម្ភមិនស្ទើរ

កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ បានឈានទៅដល់សប្ដាហ៍ទី៥ ខណៈបេក្ខជនទាំង២៣នាក់ដែលនៅសល់ បានប្រឈមមុខនឹងវិញ្ញាសានៃការចម្អិនឆ្អឹងជំនីរជ្រូកដែលជាគ្រឿងផ្សំគោលជាលើកដំបូងក្នុងផ្ទះបាយដ៏ប្រណីតរបស់កម្មវិធី។ សប្ដាហ៍នេះ បានបង្ហាញពីភាពច្នៃប្រឌិត និងជំនាញរបស់ចុងភៅតាមផ្ទះ ទាំងអស់ ដើម្បីចម្អិនឱ្យបានមុខម្ហូបមួយចាន ដើម្បីក្លាយជាបេក្ខជន Top 3 ។

វិញ្ញាសាប្រអប់អាថ៌កំបាំង ដែលផ្តោតលើឆ្អឹងជំនីរជ្រូកនេះ បានសាកល្បងសមត្ថភាពរបស់បេក្ខជនក្នុងការច្នៃប្រឌិត និងការបង្កើតមុខម្ហូបដែលធ្វើឱ្យគណៈកម្មការទាំង៣រូប មានការចាប់អារម្មណ៍។ បេក្ខជននីមួយៗ បាននាំយកនូវភាពច្នៃប្រឌិតរៀងៗខ្លួន ដើម្បីធ្វើឱ្យម្ហូបរបស់ពួកគេមានភាពលេចធ្លោក្នុងការប្រកួតប្រជែងនេះ។

ក្នុងចំណោមម្ហូបទាំង ២៣ចាន ម្ហូបរបស់បេក្ខនារី ស្រីលក្ខណ៍ បេក្ខនារី យូជីង និងបេក្ខជន សូរ្យពេជ្រ ទទួលបានការសរសើរចំពោះរសជាតិ ការច្នៃប្រឌិត និងការរៀបចំ។ សម្រាប់ ពេជ្រ ធ្វើបានល្អគួរឱ្យកត់សម្គាល់ និងបង្ហាញពីការអភិវឌ្ឍសមត្ថភាពក្នុងការចម្អិនរបស់ខ្លួន បន្ទាប់ពីលោកបានគេចផុតពីការចាកចេញពីកម្មវិធី កាលពីសប្ហាហ៍មុន។

វិញ្ញាសាដែលតម្រូវឱ្យចម្អិនឆ្អឹងជំនីរជ្រូកនេះ មិនត្រឹមតែបន្ថែមនូវភាពរំភើបដល់ការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីភាពសម្បូរបែបនៃម្ហូបខ្មែរ និងសមត្ថភាពរបស់បេក្ខជនក្នុងការសម្របខ្លួនទៅនឹងការប្រកួតប្រជែងថ្មីៗផងដែរ។

សូមរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀត នៅលើទំព័រ Facebook, TikTok, Instagram និង Youtube របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣។ កម្មវិធីនេះ មានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុក និងយូធូប MasterChef Cambodia ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង