×

ដាឡែត ធ្លាក់ទឹកដៃខ្លាំង ធ្លាប់ជាបេក្ខជន Top 3 ក្លាយជាបេក្ខជនលេខចុងក្រោយក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំងជាលើកទីពីរក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣

បេក្ខជន ចៅ ដាឡែត ដែលជាបេក្ខជនដ៏លេចធ្លោម្នាក់នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានឆ្លងកាត់ឧបសគ្គដ៏ខ្លាំងក្លាមួយ ក្នុងសប្ដាហ៍ទី៥ ដែលបង្ហាញពីភាពធ្លាក់ទឹកដៃយ៉ាងខ្លាំងក្រោយពីភាពជោគជ័យរបស់ខ្លួនកាលពីសប្ដាហ៍មុនៗ។

ដាឡែត ដែលជាបេក្ខជនតែម្នាក់គត់មកពីខេត្តពោធិ៍សាត់ គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន ៣ នាក់ ដែលត្រូវបានគណៈកម្មការជ្រើសរើសឱ្យជាអ្នកឈ្នះនៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំងលើកដំបូង កាលពីសប្ដាហ៍ទី៣ ព្រោះម្ហូបរបស់ដាឡែតគួរឱ្យចាប់អារម្មណ៍ជាមួយនឹងរសជាតិនិងភាពច្នៃប្រឌិត ប៉ុន្តែនៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំងជាលើកទីពីរក្នុងផ្ទះបាយ MasterChef Cambodia នៅសប្ដាហ៍កន្លងទៅ សមត្ថភាពរបស់ដាឡែតហាក់មានការធ្លាក់ចុះគួរឱ្យភ្ញាក់ផ្អើល ព្រោះដាឡែត ចម្អិនឆ្អឹងជំនីរជ្រូកដែលជាគ្រឿងផ្សំគោលនៅឆៅ ត្រូវបាន Judge Nara ធ្វើការណែនាំផងដែរ។

នៅក្នុងសប្ដាហ៍ទី៥ បេក្ខជនទាំងអស់ ត្រូវបានតម្រូវឱ្យចម្អិនមុខម្ហូបដែលមានឆ្អឹងជំនីរជ្រូកជាគ្រឿងផ្សំគោល ជាមួយគ្រឿងផ្សំដទៃទៀត។ ទោះបីជាធ្វើឱ្យគណៈកម្មការមានការចាប់អារម្មណ៍កាលពីវិញ្ញាសាមុនៗក៏ដោយ ក៏ ដាឡែត បានប្រឈមមុខនឹងការលំបាកនៅពេលដែលម្ហូបរបស់គាត់ធ្វើមិនបានដូចការរំពឹងទុករបស់ Judges ។ កំហុសនេះ ត្រូវបានអ្នកលក់គ្រឿងចម្លាក់ដែលមកពីខេត្តពោធិ៍សាត់រូបនេះ បានសារភាពថាដោយសារកត្តាគ្រប់គ្រងពេលវេលាមិនបានល្អ ខណៈ Judges បានផ្ដល់រយៈពេលឱ្យបេក្ខជនទាំងអស់ចំនួន ៤៥ នាទី។

ការធ្លាក់ទឹកដៃរបស់ដាឡែត បានបង្ហាញពីរឿងដែលមិនអាចទាយទុកជាមុននៅក្នុងផ្ទះបាយ MasterChef Cambodia ដែលសូម្បីតែអ្នកចម្អិនដ៏ពូកែម្នាក់ ក៏អាចជួបប្រទះពេលធ្វើការនៅក្រោមសម្ពាធផងដែរ។ ដូច្នេះ ដាឡែត និងបេក្ខជនផ្សេងទៀត ត្រូវតែរៀនពីកំហុសរបស់ពួកគេ ហើយសម្របខ្លួនឱ្យបានរហ័សទៅនឹងវិញ្ញាសាដែលកំពុងវិវឌ្ឍ ប្រសិនបើពួកគេចង់បន្តប្រជែងជើងឯក MasterChef Cambodia រដូវកាលទី៣នេះ។

សូមរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀត នៅលើទំព័រ Facebook, TikTok, Instagram និង Youtube របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣។ កម្មវិធីនេះ មានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុក និងយូធូប MasterChef Cambodia ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង