×

ស្រីលក្ខណ៍ យូជីញ និងពេជ្រ ទទួលជ័យជម្នះក្នុងការប្រកួតប្រអប់អាថ៌កំបាំងលើកទីពីរនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣

នៅក្នុងសប្ដាហ៍ទី៥ដ៏រំភើបនៃកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ស្រីលក្ខណ៍ យូជីញ និង ពេជ្រ បានក្លាយជាបេក្ខជនដ៏ឆ្នើមជាងគេក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង ដែលមានជាលើកទី២ នៅក្នុងផ្ទះបាយដ៏ប្រណីតក្នុងរដូវកាលនេះ។

គណៈកម្មការបានតម្រូវឱ្យបេក្ខជនទាំងអស់ ប្រើប្រាស់គ្រឿងផ្សំគោលឆ្អឹងជំនីរជ្រូកនិងគ្រឿងផ្សំផ្សេងៗ អ្នកទាំងបីបានច្នៃមុខម្ហូបដ៏គួរឱ្យចាប់អារម្មណ៍ដល់គណៈកម្មការ និងទស្សនិកជន ជាមួយនឹងគំនិតច្នៃប្រឌិត ការរៀបចំ និងរសជាតិនៃមុខម្ហូបរបស់ពួកគេ។

ស្រីលក្ខណ៍ បានចម្អិនមុខម្ហូបមួយចានដែលមានឈ្មោះថា ស្ដេចសាច់ជ្រូក ជាមួយទឹកជ្រលក់ប៊្លូឈីស ដែលមានការតុបតែងបានល្អ សាច់ជ្រូកទន់ល្អ និង Sauce ឆ្ងាញ់សម្រាប់ការវិនិច្ឆ័យរបស់គណៈកម្មការ។ សម្រាប់ យូជីញ បានដាក់ឈ្មោះមុខម្ហូបរបស់នាងថា ស្ដេកសាច់ជ្រូក ជាមួយដំឡូង គ្រាប់ស្វាយចន្ទី ដែលសាច់ជ្រូកចម្អិនបានល្អ ញ៉ាំជាមួយ Sauce ឈ្ងុយក្លិនគ្រាប់ស្វាយចន្ទី ខ្ទឹមស និងគ្រីម។ ដោយឡែកសម្រាប់ ពេជ្រ មានម្ហូបឈ្មោះថា ឆ្អឹងជំនីរកោះអណ្តែត ជាមួយគ្រាប់ស្វាយចន្ទី, ដំឡូងជ្វា ដែលរៀបចំបានទាក់ទាញ សាច់ជ្រូកចម្អិនបានល្អ និង Sauce ច្នៃប្រឌិតជាមួយជីនាងវង និងគ្រីមមានក្លិនប្រហើរ។

ដូច្នេះជ័យជម្នះរបស់អ្នកទាំង៣ នៅក្នុងការប្រកួត Mystery Box នេះ ធ្វើឱ្យពួកគេទទួលការពេញចិត្តពីគណៈកម្មការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគូសបញ្ជាក់អំពីសក្តានុពលរបស់ពួកគេក្នុងការឈានទៅវគ្គជាបន្តបន្ទាប់ក្នុងផ្ទះបាយ MasterChef Cambodia ផងដែរ។

បេក្ខជនទាំងអស់ នឹងត្រូវប្រឈមមុខនឹងវិញ្ញាសាកាន់តែតានតឹងខ្លាំងឡើង ដើម្បីសាកល្បងសមត្ថភាព និងភាពច្នៃប្រឌិតរបស់ពួកគេ។ សូមរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀត នៅលើទំព័រ Facebook, TikTok, Instagram និង Youtube របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣។ កម្មវិធីនេះ មានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុក និងយូធូប MasterChef Cambodia ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង