×

សមរភូមិក្នុងផ្ទះបាយ MasterChef Cambodia កាន់តែក្ដៅ ខណៈ ពេជ្រ ដាក់គោលដៅទម្លាក់ វីល្លៀម និងសិលា

កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានផ្ទុះសង្គ្រាមក្នុងផ្ទះបាយកាន់តែខ្លាំងឡើងកាលពីសប្ដាហ៍ទី៥ ខណៈបេក្ខជន ហួន រតនាសូរ្យពេជ្រ បានដាក់គោលដៅលើបេក្ខជន វីល្លៀម និង បូរី សិលា ដោយមានបំណងទម្លាក់អ្នកទាំងពីរចេញពីកម្មវិធី។

នៅក្នុងសប្ដាហ៍ទី៥ បន្ទាប់ពីការធ្វើបានយ៉ាងល្អនៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំងលើកទីពីរ ពេជ្រ បានទទួលសិទ្ធិអាទិភាពដ៏ពិសេសវិញ្ញាសាម្ហូបច្នៃប្រឌិត ដែលជាវិញ្ញាសបន្ទាប់។ ពេជ្រ បានប្រើសិទ្ធិអំណាចរបស់ខ្លួន ដើម្បីជ្រើសរើសគ្រឿងផ្សំគោលដ៏លំបាកបំផុតសម្រាប់ វីល្លៀម និងសិលា ក្នុងចំណោមគ្រឿងផ្សំគោលទាំង៣ប្រភេទ ដែលមាន កណ្ដាប់ចង្អេរ ពោះ១០០ស្រទាប់ និងពោះចក។ ដូច្នេះ ពេជ្រ បានជ្រើសរើសកណ្ដាប់ចង្អេរសម្រាប់អ្នកទាំងពីរ ដែលជាគ្រឿងផ្សំគោលលំបាកជាងគេ។

 

យុទ្ធសាស្ត្ររបស់ ពេជ្រ បានសបញ្ជាក់ពី ការប្រកួតប្រជែងដ៏ក្លាំងក្លា នៃកម្មវិធី MasterChef Cambodia ដែលកល្យាណមិត្ត ឬបច្ចាមិត្ត ក៏អាចលេចឡើងនៅក្នុងផ្ទះបាយដ៏ពោរពេញដោយកម្ដៅផងដែរ។

ភាពតានតឹងកាន់តែកើនឡើង តើពេជ្រ នឹងជួបប្រទះនឹងឧបសគ្គអ្វីខ្លះពី វីល្លៀម និងសិលា វិញនៅសប្ដាហ៍បន្តបន្ទាប់? សូមរង់ចាំតាមដានព័ត៌មានថ្មីៗ និងការវិវឌ្ឍបន្ថែមទៀត នៅលើទំព័រ Facebook, TikTok, Instagram និង Youtube របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣។ កម្មវិធីនេះ មានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុក និងយូធូប MasterChef Cambodia ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង