![]()
កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានបង្ហាញពីបេក្ខភាពដ៏គួរឱ្យចាប់អារម្មណ៍ម្នាក់ទៀតពី បេក្ខនារី តាំង យូជីញ នៅក្នុងសប្ដាហ៍ទី៥ ដែលជាអ្នកឈ្នះទាំង២វិញ្ញាសា តែម្នាក់គត់។
បេក្ខនារីមកពីខេត្តសៀមរាប បានបង្ហាញពីភាពច្នៃប្រឌិតសម្រាប់គ្រឿងផ្សំគោលទាំង២វិញ្ញាសា បានបន្តធ្វើឱ្យគណៈកម្មការទាំង៣រូប និងទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង។
នៅក្នុងសប្ដាហ៍ទី៥ យូជីញ បានបង្ហាញសមត្ថភាពក្នុងការប្រកួតប្រជែងធ្វើម្ហូបដ៏ខ្លាំងក្លា រួមមានវិញ្ញាសាប្រអប់អាថ៌កំបាំង និងវិញ្ញាសាម្ហូបប្រឌិតជាលើកទី២ នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣។ យូជីញ បានច្នៃប្រឌិតជាមួយនឹងគ្រឿងផ្សំដែលបានផ្តល់ឱ្យ មានរសជាតិឆ្ងាញ់ និងសោភ័ណភាពបានធ្វើឱ្យមានការសរសើរយ៉ាងខ្លាំង។
សប្ដាហ៍នេះ គួរឱ្យកត់សម្គាល់ពីជ័យជម្នះទាំង២វិញ្ញាសារបស់យូជីញ ដែលបង្ហាញពីភាពលេចធ្លោរបស់នាង និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាដែលប្រឈម។

សូមរង់ចាំតាមដានការអភិវឌ្ឍសមត្ថភាពរបស់ យូជីញ និងបេក្ខជនផ្សេងៗទៀតដែលនៅសល់ក្នុងផ្ទះបាយ MasterChef Cambodia នៅលើទំព័រ Facebook, TikTok, Instagram និង Youtube របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣។ កម្មវិធីនេះ មានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុក និងយូធូប MasterChef Cambodia ៕