![]()
កាលពីសប្ដាហ៍ទី៥ នៃកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages មានបេក្ខភាពម្នាក់បានបង្ហាញសមត្ថភាពដ៏គួរឱ្យភ្ញាក់ផ្អើល ពោលគឺ បេក្ខនារី ឆៃ តារាម៉ាលីន កំពុងរះឡើងនៅក្នុងផ្ទះបាយដ៏ប្រណីត បន្ទាប់ពីបេក្ខនារីដែលមកពីខេត្តកំពតរូបនេះ ទទួលបានជ័យជម្នះនៅក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត ទាំងលើរសជាតិ ការតុបតែង និងភាពច្នៃប្រឌិត។
ម៉ាលីន ដែលមានអាយុ ២៩ឆ្នាំ ជាបេក្ខនារីដែលមានភាពស្ងប់ស្ងាត់ និងមានការតាំងចិត្តខ្ពស់ ទទួលបានជ័យជម្នះជាមួយបេក្ខនារី តាំង យូជីញ ក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិតជាលើកទី២ ប៉ុន្តែ ម៉ាលីនធ្វើបានល្អជាងយូជីញ លើការតុបតែង។ បេក្ខនារីរូបនេះ មានភាពប៉ិនប្រសប់ក្នុងការចម្អិន ដែលបានបង្ហាញយ៉ាងច្បាស់នៅក្នុងសប្ដាហ៍ទី៥។ ម៉ាលីន បានបង្ហាញពីភាពច្នៃប្រឌិតជាមួយនឹងគ្រឿងផ្សំគោលពោះចក ដែលទទួលការពេញចិត្តយ៉ាងខ្លាំងពី Judge Jessica សម្រាប់ការតុបតែង និង Judge Nara ចំពោះរសជាតិរបស់ពោះគោ សម្រាប់មុខម្ហូបដែលមានឈ្មោះថា សំបុកឃ្មុំហៃសូ ជាមួយទឹកខ្មេះចិន។

តាមរយៈការភាពលេចធ្លោនេះ ម៉ាលីនបានបង្ហាញពីសក្តានុពលរបស់ខ្លួន ក្នុងការក្លាយជាគូប្រជែងដ៏រឹងមាំមួយសម្រាប់បេក្ខជនដទៃទៀត នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣នេះ។
តើ ម៉ាលីន នឹងមានអ្វីប្លែកដើម្បីបង្ហាញជូនគណៈកម្មការ ក៏ដូចជាទស្សនិកជននៅសប្ដាហ៍ក្រោយៗទៀត? សូមរង់ចាំតាមដានរឿងរ៉ាវរបស់ ម៉ាលីន នៅក្នុងផ្ទះបាយ MasterChef Cambodia នៅលើទំព័រ Facebook, TikTok, Instagram និង Youtube របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣។ កម្មវិធីនេះ មានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុក និងយូធូប MasterChef Cambodia ៕