![]()
ខណៈពេលដែលកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages កំពុងធ្វើឱ្យទស្សនិកជនជក់ចិត្តពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ជាមួយនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញ និងឧបសគ្គដ៏ខ្លាំងក្លា ការផ្តោតឥឡូវនេះគឺបញ្ហាប្រឈមនាពេលខាងមុខ និងឱកាសដែលកំពុងរង់ចាំបេក្ខជនកំពូលទាំង ២២ រូប។
ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ សម្ពាធកាន់តែតានតឹង តម្រូវឱ្យអ្នកចម្អិនតាមផ្ទះដែលនៅសល់ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីប្រជែងយកតំណែងជើងឯកដ៏មានកិត្យានុភាព នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣។
បន្ទាប់ពីការចាកចេញរបស់បេក្ខជនចំនួន ៣រូបកន្លងមក និងការបង្ហាញសមត្ថភាពដ៏លេចធ្លោ, បេក្ខជនដែលនៅសេសសល់ នឹងត្រូវប្រឈមមុខនឹងវិញ្ញាសាដ៏តឹងតែងជាច្រើនដែលបានត្រៀមដើម្បីសាកល្បងនូវភាពច្នៃប្រឌិត ជំនាញ និងសមត្ថភាពក្នុងការទប់ទល់នឹងសម្ពាធនៅក្នុងផ្ទះបាយ MasterChef Cambodia ។
ការប្រកួតប្រជែងនៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង វិញ្ញាសាជាក្រុម និងវិញ្ញាសាម្ហូបច្នៃប្រឌិត ពិសេសវិញ្ញាសាដ៏រងសម្ពាធសម្រាប់អ្នកពាក់អាវអៀមខ្មៅដ៏គួរឱ្យខ្លាច ត្រូវបានបង្ហាញរួចរាល់កាលពីសប្ដាហ៍មុនៗ។ តើនៅសប្ដាហ៍ទី៦ នាថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ខាងមុខនេះ នឹងមានវិញ្ញាសាអ្វីខ្លះ ដែលនឹងផ្ដល់ជូនបេក្ខជនទាំង២២នាក់?
ដូច្នេះ សូមរង់ចាំទស្សនាកម្មវិធីនេះ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕