×

ប្រាសាទអង្គរវត្ត ជាគោលដៅទេសចរណ៍មួយនៅអាស៊ីអាគ្នេយ៍ដែលជាប់ក្នុងបញ្ជី Top 25 របស់ TripAdvisor

គេហទំព័រ TripAdvisor បានបញ្ចូលប្រាសាទអង្គរវត្ត ទៅក្នុងបញ្ជីគោលដៅទាក់ទាញទេសចរល្អបំផុតទាំង២៥លើពិភពលោក ដោយចាត់ថ្នាក់នៅលេខរៀងទី១២។

“ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈរបស់ពិភពលោក ហើយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ មនុស្សជាច្រើនបានទៅទស្សនាថ្ងៃរះនៅទីនោះ។ មានប្រវត្តិរឿងរ៉ាវដ៏អស្ចារ្យជាច្រើនដែលភ្ញៀវទេសចរគួរតែដឹងពីតំបន់បេតិកភណ្ឌមួយនេះ”។ នេះបើយោងតាម TripAdvisor ។

ជាការកត់សម្គាល់ ប្រាសាទអង្គរវត្ត គឺជាគោលដៅទេសចរណ៍នៅអាស៊ីអាគ្នេយ៍មួយ នៅជាប់នៅក្នុងបញ្ជីនេះ បន្ទាប់ពីតំបន់ Gardens by the Bay របស់សិង្ហបុរី។

ការទទួលបានចំណាត់ថ្នាក់នេះ គឺស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញចលនាទស្សនាសៀមរាបឆ្នាំ២០២៤ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនា និងស្នាក់នៅតាមគោលដៅទេសចរណ៍នានានៅខេត្តសៀមរាប ក៏ដូចជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជា និងសៀមរាប-អង្គរនេះផងដែរ។

ក្នុងឱកាសនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនានេះ បានចូលរួមអបអរសាទរចំពោះប្រាសាទអង្គរវត្តរបស់កម្ពុជាដែលបានជាប់ចំណាត់ថ្នាក់ទី១២នេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង