×

អ្នកពាក់អៀមខ្មៅដ៏ព្រឺព្រួចជាលើកដំបូងមាន៧រូបក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ សប្ដាហ៍ទី៦

កាលពីសប្ដាហ៍ទី៦ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានបង្ហាញពីការប្រកួតដ៏តានតឹង និងសំខាន់ ខណៈបេក្ខជនចំនួន ៧រូប បានពាក់អាវអៀមពណ៌ខ្មៅជាលើកដំបូង ក្នុងវិញ្ញាសារងសម្ពាធ បន្ទាប់ពីការប្រកួតជាក្រុមទទួលបរាជ័យ។

សប្ដាហ៍នេះ មានបេក្ខនារីចំនួន ២២ នាក់ត្រូវបែងចែកជា ក្រុមក្រហម និង ក្រុមខៀវ ដែលម្ខាងមានសមាជិក១១នាក់ ដែលទទួលភារកិច្ចឱ្យទៅទិញគ្រឿងផ្សំនៅផ្សារទំនើបជីបម៉ុង ដើម្បីតេស្តពីសមត្ថភាពក្នុងការគ្រប់គ្រងការចំណាយ និងការបែងបែកការងារគ្នាដើម្បីសម្រេចគោលដៅតែមួយ។

សម្រាប់បេក្ខជនចំនួន ៧រូប រួមមាន សំអន, ដាឡែត, សុធារិទ្ធ, បញ្ញា, ឧត្ដុង, នីតា និង ឌីណា ទទួលបានបទពិសោធន៍ជាលើកដំបូងបំផុតរបស់ពួកគេ ក្នុងការពាក់អៀមពណ៌ខ្មៅដ៏គួរឱ្យព្រឺព្រួច ក្នុងចំណោមសមាជិកទាំង១១រូប បន្ទាប់ពីក្រុមខៀវ បានទទួលបរាជ័យក្នុងវិញ្ញាសាតម្រូវឱ្យធ្វើ អាហារសម្រន់ អាហារចម្បង និងបង្អែម។ វិញ្ញាសាបន្ទាប់ផ្តោតលើការធ្វើម្ហូបខ្មែរ ពោលគឺ សម្លមរកតដោយប្រើពេលត្រឹមតែ ៤៥ នាទី។

ជាលទ្ធផល ឌីណា ត្រូវបានជម្រុះចេញពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ យ៉ាងរំជួលចិត្ត និងពោរពេញដោយការសោកស្ដាយ។

តើនឹងមានរឿងអ្វីទៀតកើតឡើងនៅសប្ដាហ៍ទី៧? កុំភ្លេចរង់ចាំទស្សនាកម្មវិធីនេះនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុក និងយូធូប MasterChef Cambodia នាថ្ងៃអាទិត្យ ទី៧ ខែកក្កដា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង