
កាលពីសប្ដាហ៍ទី៥ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ពោរពេញដោយការភ្ញាក់ផ្អើល។ សប្ដាហ៍នេះបានបង្ហាញពីវិញ្ញាសាម្ហូបច្នៃប្រឌិតជាលើកទី២។


បេក្ខនារី សិរី លក្ខណ៍ បន្ទាប់ពីធ្វើបានល្អនៅវិញ្ញាសាប្រអប់អាថ៌កំបាំង បានធ្វើឱ្យធ្លាក់ឆ្នាំង និងខ្ទះដោយចៃដន្យ ធ្វើឱ្យបាត់បង់គ្រឿងផ្សំសំខាន់ៗដើម្បីចម្អិន នៅក្នុងវិញ្ញាសាច្នៃប្រឌិត ដែលមានពោះគោ១០០ស្រទាប់ជាគ្រឿងផ្សំគោល។ នៅក្នុងវេលាដ៏ស្លន់ស្លោនេះ បេក្ខនារី លីនដា រួមជាមួយបេក្ខជន វីល្លៀម និង បេក្ខនារី ផល វណ្ណី បានចែករំលែកនូវគ្រឿងផ្សំគោលរបស់ពួកគេឱ្យ សិរី លក្ខណ៍ ដើម្បីឱ្យស្រីលក្ខណ៍អាចបន្តការប្រកួតបាន។
ជាលទ្ធផល សិរី លក្ខណ៍ នៅតែអាចធ្វើបានល្អ ដើម្បីអាចបន្តនៅក្នុងផ្ទះបាយ MasterChef Cambodia ដោយចៀសផុតពីការជម្រុះចេញពីកម្មវិធី ដែលត្រូវបាន Judge Nara, Judge Jessica និង Judge Meng Hy ឱ្យទៅកន្លែងដែលមានសុវត្ថិភាពជាមួយបេក្ខជនដទៃទៀត។

តើវាសនារបស់ សិរី លក្ខណ៍ នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ នឹងទៅជាយ៉ាងណា? ដូច្នេះ កុំភ្លេចទស្សនាកម្មវិធីនេះ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង ហ្វេសប៊ុក និងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕