![]()
នៅក្នុងសប្ដាហ៍ដ៏ពិសេស នៃកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បេក្ខនារី លីនណា បានធ្វើឱ្យគណៈកម្មការទាំង៣ និងអ្នកទស្សនា ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសមត្ថភាពដ៏ពិសេសរបស់នាងនៅក្នុងការចម្អិនម្ហូបខ្មែរដ៏ល្បីល្បាញ។
នៅក្នុងសប្ដាហ៍ទី៦កន្លងទៅនេះ មានបេក្ខជនបេក្ខនារី បានទទួលភារកិច្ចបង្កើតមុខម្ហូបខ្មែរដ៏ល្បីល្បាញនៅក្នុងសៀវភៅដែលឈ្នះពានរង្វាន់ពិភពលោករបស់ Chef Nak ពោលគឺម្ហូបខ្មែរ ដែលមានឈ្មោះថា សម្លមរកត នៅក្នុងវិញ្ញាសារងសម្ពាធដើម្បីតេស្តពីសមត្ថភាពក្នុងចម្អិន និងការយល់ដឹងពីវប្បធម៌របស់ខ្មែរយើង។

លីនណា បានទទួលការកោតសរសើរពីគណៈកម្មការទាំង៣ ដែលមាន Judge Nara, Judge Jessica, និង Judge Meng Hy លើមុខម្ហូប សម្លមរកតរបស់នាង មិនត្រឹមតែបង្ហាញពីរសជាតិស្រដៀងនឹងសម្លដើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសមត្ថភាពរបស់នាងក្នុងការចម្អិនម្ហូបដ៏ស្មុគស្មាញដោយភាពប៉ិនប្រសប់។
ដូច្នេះ លីនណា គឺជាបេក្ខនារីដែលមិនអាចមើលរំលងបានឡើយលើមុខម្ហូបខ្មែរ ជាមួយនឹងតិចនិក ភាពវៃឆ្លាត និងគំនិតច្នៃប្រឌិតរបស់នាង។ សមត្ថភាពរបស់ លីនណាដែលជាបេក្ខនារីឆ្លងកាត់ការធ្វើតេស្តជំនាញក្នុងផ្ទះបាយច្រើនជាងគេកាលពីវគ្គដណ្ដើមយកអាវអៀមស បង្ហាញថា នាងជាបេក្ខភាពដែលមិនអាចមើលរំលងបានក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣។

តើសមត្ថភាពរបស់លីនណា នឹងកាន់តែរីកលូតលាស់ខ្លាំងកម្រិតណា នៅសប្ដាហ៍បន្តបន្ទាប់? តាមដានរឿងរ៉ាវរបស់បេក្ខនារីមកពីរាជធានីភ្នំពេញរូបនេះ នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុក និងយូធូប MasterChef Cambodia ចាប់ពីម៉ោង ៨ យប់តទៅ៕