![]()
ការប្រកួតចម្អិនម្ហូបកាន់តែក្តៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣! បន្ទាប់ពីការចាកចេញដោយសោកស្ដាយរបស់ ឌីណា កាលពីសប្តាហ៍មុន បេក្ខជនបេក្ខនារីចំនួន ២១ នាក់ដែលនៅសេសសល់ នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងថ្មីដ៏គួរឱ្យខ្លាចក្នុងសប្ដាហ៍ទី៧ នាថ្ងៃអាទិត្យខាងមុខនេះ។
នៅសប្តាហ៍នេះ បេក្ខជនត្រូវប្រឈមមុខនឹងគ្រឿងផ្សំដ៏លំបាក ដែលនឹងតេស្តពីភាពច្នៃប្រឌិតរបស់ពួកគេដែលមិនធ្លាប់មានពីមុនមក។ តើពួកគេអាចឆ្លងផុតវិញ្ញាសាដ៏គួរឱ្យខ្លាចនេះបានដែរឬទេ ហើយតើនរណាខ្លះប្រឈមមុខនឹងការស្ដីបន្ទោសពី Judge Nara, Judge Jessica និង Judge Meng Hy ?
ម្ហូបរបស់បេក្ខជនត្រូវតែមានស្តង់ដារខ្ពស់ ហើយជាមួយនឹងធាតុផ្សំដ៏លំបាកបែបនេះ សម្ពាធនឹងកាន់តែកើនឡើងទ្វេដងសម្រាប់បេក្ខជន MasterChef Cambodia ។ តើនរណានឹងត្រូវចាកចេញពីកម្មវិធីនៅសប្ដាហ៍នេះ? នៅពេលដែលភាពតានតឹងកំពុងកើនឡើង សប្ដាហ៍នេះអាចជាការឈរចម្អិនក្នុងផ្ទះបាយ MasterChef Cambodia ជាលើកចុងក្រោយរបស់បេក្ខជនណាមួយក៏អាចថាបាន។
ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៣ សប្ដាហ៍ទី៧ ដើម្បីដឹងថា តើអ្នកណាឈ្នះ អ្នកណាចាញ់ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia នាថ្ងៃអាទិត្យ ទី៧ ខែកក្កដា ចាប់ពីម៉ោង ៨ យប់តទៅ៕