![]()
ស្រីនាង ដែលជាបេក្ខនារីដ៏លេចធ្លោមួយរូបក្នុងកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ត្រូវបានជម្រុះចេញពីកម្មវិធី កាលពីសប្ដាហ៍ទី៧ នៃរដូវកាលទី៣។
ការចាកចេញរបស់បេក្ខនារី ដែលមកពីខេត្តសៀមរាប បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងសោកស្ដាយយ៉ាងខ្លាំងសម្រាប់ទស្សនិកជនរាប់ម៉ឺននាក់ដែលកំពុងទស្សនាផ្ទាល់ ព្រោះស្រីនាង គឺជាបេក្ខនារីដែលពូកែម្នាក់ តាំងពីសប្ដាហ៍ដំបូងមកម្ល៉េះ។

ស្រីនាង បានឆក់យកបេះដូងរបស់អ្នកគាំទ្រ ជាមួយនឹងបុគ្គលិកលក្ខណៈដ៏រស់រវើក និងពាក្យសម្ដីដ៏ពេញនិយមនៅលើបណ្ដាញសង្គម ដូចជា”You are my lucky man” និង “Yes perfect” ជាដើម។ ដំណើររបស់នាងក្នុងកម្មវិធីនេះ ពិតជាគួរឱ្យចាប់អារម្មណ៍ យ៉ាងណា ការចាកចេញរបស់នាងបង្កនូវភាពភ្ញាក់ផ្អើលបន្ទាប់ពីភាពជោគជ័យ និងប្រជាប្រិយភាពដ៏អស្ចារ្យពីមុនមក។
ក្នុងសប្ដាហ៍ទី៧ ស្រីនាង ហាក់មិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបាន ធ្វើឱ្យការចម្អិនមិនបានល្អ ធ្វើឱ្យម្ហូបឈ្មោះ ក្ដាមផ្លោះជញ្ជាំង របស់ស្រីនាង ទទួលនូវការរិះគន់យ៉ាងខ្លាំងពីគណៈកម្មការ។
គ្រាន់តែហ្វេសប៊ុក MasterChef Cambodia បង្ហោះនូវការចូលរួមសោកស្ដាយចំពោះស្រីនាងភ្លាម អ្នកគាំទ្រជាច្រើន បានចូលរួមខមិនជាហូរហែដើម្បីបង្ហាញការសោកស្ដាយ និងកោតសរសើរដល់ស្រីនាងសម្រាប់ការធ្វើបានយ៉ាងល្អនាសប្ដាហ៍កន្លងៗទៅ។
