×

ចិន ទទួលបានជោគជ័យក្នុងការកែប្រែវាលខ្សាច់ដ៏ស្ងួតហួតហែងនៅសមុទ្រចិនខាងត្បូង ឱ្យក្លាយជាសម្បត្តិបៃតង

ចិន៖ ប្រទេសចិន ស្ថិតនៅក្នុងដំណើរយ៉ាងជោគជ័យនៅលើកោះស៊ីសាជូ (Xishazhou) ឬកោះខ្សាច់ខាងលិច (West Sand) ស្ថិតនៅចំបេះដូងនៃសមុទ្រចិនខាងត្បូង ដោយប្រែក្លាយពីតំបន់ដែលធ្លាប់តែស្ងួតហួតហែង មកជាតំបន់កំណប់ទ្រព្យនៃសម្បត្តិបៃតង ជុំវិញកិច្ចខិតខំប្រឹងប្រែងចំពោះការអភិរក្សប្រព័ន្ធអេកូឡូស៊ី ជាង១០ឆ្នាំ ដោយទីក្រុងសានសា (Sansha) ភាគខាងត្បូងខេត្តហៃណាន (Hainan) ប្រទេសចិន នេះបើយោងតាមវីដេអូឯកសារ ផលិតដោយបណ្តាញទូរទស្សន៍ចិន (CGTN) ។

ក្រុមអ្នកចូលរួមចំណែកក្នុងការដាំដើមឈើឡើងវិញ បានជម្នះនូវកត្តាអាកាសធាតុមិនអំណោយផលមួយចំនួន រួមមានទាំងសម្ពាធខ្យល់ដែលបកបោកខ្លាំង និងបញ្ហារលកសមុទ្រ ក៏ដូចជាលក្ខខណ្ឌធម្មជាតិមិនល្អនានា រួមផ្សំទាំងដីខ្សាច់ និងកង្វះទឹកសាបជាដើម ដោយក្រុមអ្នកបរិស្ថាន បានសម្រេចដាំដើមឈើដោយជោគជ័យរហូតដល់ ៩០ % នៅលើកោះដ៏តូចនេះ ។

តាមរយៈវីដេអូនៃភាពយន្តឯកសារថ្មីរបស់បណ្តាញទូរទស្សន៍ CGTN ស្តីពីការអភិរក្សប្រព័ន្ធអេកូឡូស៊ីនៅសមុទ្រចិនខាងត្បូង នឹងចាក់ផ្សាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ។

វីដេអូនៃភាពយន្តឯកសារដែលមានរយៈពេល ៣០នាទី មានចំណងជើងថា “Greening the Blue” ក៏បង្ហាញពីការជួយសង្គ្រោះអណ្តើកសមុទ្រ ការដាំដុះផ្កាថ្មឡើងវិញ រួមទាំងការកែប្រែឆ្នេរខ្សាច់ស្ងួតហែងឱ្យប្រែក្លាយទៅជាកោះពណ៌បៃតងស្ថិតនៅសមុទ្រចិនខាងត្បូង ហើយទាំងអស់នោះ សុទ្ធសឹងតែជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស នាពេលកន្លងមក ក្នុងរយៈពេលជាង ១០ ឆ្នាំ ។

គួររំឮកដា ប្រទេសចិន បានកំណត់គោលដៅនៃការកំណត់ផែនការយុទ្ធសាស្ត្រអេកូឡូស៊ី ក្នុងតំបន់សមុទ្រឱ្យបានយ៉ាងហោចណាស់ ១៥ម៉ឺនគីឡូម៉ែត្រការ៉េ សម្រាប់ការការពារនៅឆ្នាំ ២០៣០ និងផែនការសកម្មភាពអភិរក្សជីវចម្រុះ ចន្លោះឆ្នាំ ២០២៣-២០៣០៕

ប្រែសម្រួលពី Reuters Connect ដោយ CNC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង