×

វិធីស្លសម្លមរកតពីបេក្ខនារី លីនណា ដែលឈ្នះនៅក្នុងកម្មវិធី MasterChef Cambodia កាលពីសប្ដាហ៍ទី៦

កាលពីសប្ដាហ៍ទី៦ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages លីនណា គឺជាបេក្ខជនដែលបានឈ្នះគេនៅលើវិញ្ញាសា សម្លមរកត ដែលមាននៅក្នុងសៀវភៅរបស់ Chef Nak ដែលបានឈ្នះពានរង្វាន់សៀវភៅចម្អិនម្ហូបល្អបំផុតនៅលើពិភពលោក។

ដោយថ្មីៗនេះ លីនណា ក៏បានបង្ហាញពីគ្រឿងផ្សំ និងវិធីចម្អិនសម្លមរតក ផងដែរ។

គ្រឿងផ្សំមាន៖

គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច សំបកក្រូចសើម ខ្ទឹមស ខ្ទឹមក្រហម រំដេង គល់ជីវ៉ាន់ស៊ុយ ជីនាងវង សណ្ដែកហោឡាំងតាវ ម្ទេសប្លោកខ្ចី និង សាច់មាន់។

របៀបចម្អិន៖

ត្រូវកាត់សាច់មាន់ដុំៗតូច,
បុកគ្រឿង៖ បុកគល់ស្លឹកគ្រៃ ខ្លឹមស ខ្ទឹមក្រហម សំបកក្រូចសើច គល់ជីវ៉ាន់ស៊ុយ រំដេង និងម្រេច
បន្ទាប់មកដាក់ខ្ទះឱ្យក្ដៅ រួចចាក់ខ្ទិះដើមកូរឱ្យឈ្ងុយ រួចដាក់គ្រឿងបុកចូល បន្តកូរ រួចចាក់សាច់មាន់ រួចចាក់ខ្ទិះចុងចូលរំងាស់វា។ បន្ទាប់មកបន្ថែមអំបិល ទឹកត្រី ប៊ីចេង និងម្សៅស៊ុបបន្តិច មុន ដាក់ម្ទេសប្លោក និងសណ្ដែកហោឡាំងតាវ ហើយរំងាស់រហូតដល់តែចេញជាតិ។ ជាចុងក្រោយ បន្ថែមស្លឹកក្រូចសើច និងជីនាងវង ពេលឆ្អិន ជាការស្រេច។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង