កាលពីសប្ដាហ៍ទី៧ របស់កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages សំអនបានព្យាយាមកម្ចាត់ វីល្លៀម ដោយផ្ដល់គ្រឿងផ្សំគោលដ៏លំបាក ជាត្រីសាបាក់ ក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត។ ផ្ទុយពីការរំពឹងទុករបស់សំអន បេក្ខជនដែលមានរហស្សនាមថា Lucky Man បែរជាអរគុណដល់សំអន ព្រោះគ្រឿងផ្សំគោលនេះចំជំនាញរបស់គាត់។
ជាលទ្ធផល វីល្លៀម បានយកឈ្នះវិញ្ញាសាម្ហូបច្នៃប្រឌិត ហើយក្លាយជាម្ហូបដែលធ្វើបានល្អបំផុតផងដែរ។ ក្រោយមក សំអន បានបង្ហោះបែបលេងសើចដើម្បីសម្តែងការខកចិត្តនៅលើ Facebook ដូច្នេះ៖ “វគ្គនេះកម្ចាត់ Lucky man មិនបានមានការខូចចិត្តជាខ្លាំង!”។ ខណៈ វីល្លឿម បានឆ្លើយតបបែបលេងសើចវិញ៖ “សុំទោសប្អូនមិនអាចកម្ចាត់ខ្ញុំបានទេ តើប្អូនមិនស្គាល់ Lucky Man ទេ? ចឹងខ្ញុំនៅតែ Lucky Man” ។
នេះមិនមែនជាលើកទីមួយទេ ដែល វីល្លៀម ត្រូវបានបេក្ខជនដទៃដាក់វិញ្ញាសាលំបាកសម្រាប់គាត់ ដើម្បីជម្រុះគាត់ចេញពីកម្មវិធី។ កាលពីសប្ដាហ៍ទី៥ ពេជ្រ ក៏មានបំណងកម្ចាត់ វីល្លៀម ផងដែរ តែមិនបានសម្រេច។ តើអ្នកទាំងបី នឹងមានអ្វីប្លែកសម្រាប់ទស្សនិកជននៅសប្ដាហ៍បន្ទាប់ទៀត?
ដូច្នេះ រង់ចាំតាមដានសមរភូមិដ៏ក្ដៅគគុកនេះ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕