ភ្នំពេញ៖ ជាការពិតណាស់ គ្រប់ក្រុមហ៊ុនដែលមានផលិតផលឬសេវាកម្មដែលមាននវានុវត្តន៍ ឬបច្ចេកវិទ្យាថ្មីៗ ហើយចង់ដាក់ចូលទៅក្នុងទីផ្សារ គឺតម្រូវឱ្យចូលរួមបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុជាមុនសិន ក្រោមការត្រួតពិនិត្យនៃនិយតកម្មរបស់ និយ័តករមូលបត្រកម្ពុជា។ អ៊ីចឹងហើយ តើលោកអ្នកដឹងថាអ្វីទៅជាបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech Regulatory Sandbox ឬទេ?
បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុគឺជាបរិស្ថានមួយសម្រាប់ឱ្យក្រុមហ៊ុនសាកល្បងនូវផលិតផល និងសេវាកម្មរបស់ខ្លួនជាមួយនឹងអតិថិជនពិតប្រាកដ ប៉ុន្តែក្នុងទំហំ និងរយៈពេលកំណត់មួយ មុននឹងធ្វើការដាក់ចេញ និងការជំរុញការប្រើប្រាស់ឱ្យបានទូលំទូលាយ។
ការវិនិយោគលើថ្នាលជួញដូរទ្រព្យឌីជីថលគឺជាភាពពេញនិយមមួយអាចឱ្យយើងដើរទាន់សម័យកាលដោយសារបច្ចេកវិទ្យាពីមួយជំនាន់ទៅមួយជំនាន់កាន់តែវិវឌ្ឍន៍ទៅរកភាពកាន់តែទំនើបខ្លាំងឡើង និងមកទល់ពេលបច្ចុប្បន្ន ការវិនិយោគលើថ្នាលជួញដូរទ្រព្យឌីជីថលក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងគួរឱ្យកត់សម្គាល់។
ជាក់ស្តែង ក្នុងពេលបច្ចុប្បន្ន Royal Group Exchange (RGX) ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ដែលបាននាំយកថ្នាលជួញដូរទ្រព្យឌីជីថលមកដល់កម្ពុជា ដែលគម្រោងមួយនេះទទួលបានការអនុញ្ញាតិ ក្រោមបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech Regulatory Sandbox ក្រោមនិយតកម្មរបស់ និយ័តករមូលបត្រកម្ពុជា ដែលការចូលរួមបរិស្ថានសាកល្បងនេះគឺដើម្បីពិនិត្យលើប្រសិទ្ធភាពនៃផលិតផល សេវាកម្ម និងដំណើរការបច្ចេកវិទ្យារបស់ក្រុមហ៊ុន។
សព្វថ្ងៃថ្នាលជួញដូរ RGX មានមុខងារជួញដូរច្រើនប្រភេទដូចជា Spot, Future, និង P2P ដែលមានទ្រព្យឌីជីថលលើសពី១០០ ជាមួយនឹងថ្លៃប្រតិបត្តិការទាប។ គួរបញ្ជាក់ដែរថា មានតែវិនិយោគិនគុណវុឌ្ឍិប៉ុណ្ណោះដែលអាចចូលរួមការជួញដូរទ្រព្យឌីជីថលលើថ្នាលជួញដូររបស់ RGX ក្រោមបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ។ កុំភ្លេចចូលរួមជាមួយ RGX ទាំងអស់គ្នាដើម្បីកសាងអនាគតនៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា៕