កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ កំពុងត្រៀមលក្ខណៈសម្រាប់ការប្រកួតដ៏គួរឱ្យរំភើបនៅក្នុងសប្ដាហ៍ទី៨ ដែលបេក្ខជនពីររូបដែលឈ្នះកាលពីសប្ដាហ៍មុន ពោលគឺ វីល្លៀម និង នីតា នឹងត្រូវទទួលភារកិច្ចដឹកនាំក្រុម ដើម្បីប្រកួតនៅខាងក្រៅផ្ទះបាយ MasterChef ជាលើកដំបូង ដែលធ្វើឡើងនៅ Grand Phnom Phnom Golf Club ។
តើប្រធានក្រុមនឹងមានវិធីសាស្ត្របែបណា ក្នុងការដឹកនាំកូនក្រុម ដើម្បីបែងចែកតួនាទីគ្នា ក្នុងការរៀបចំមុខម្ហូប និងការផ្ដល់សេវាកម្មជូនភ្ញៀវ? ការប្រកួតនេះ គឺប្រៀបដូចជាបេក្ខជនទាំងអស់កំពុងសហការគ្នាដើម្បីគ្រប់គ្រងភោជនីយដ្ឋានមួយដូច្នោះដែរ។
តើក្រុមណាដែលនឹងត្រូវប្រឈមនឹងវិញ្ញាសាសម្ពាធដ៏តានតឹង? លទ្ធផលនឹងត្រូវបង្ហាញនៅសប្ដាហ៍នេះ។ សូមរង់ចាំទស្សនាកម្មវិធី MasterChef Cambodia សប្ដាហ៍ទី៨ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia នាថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ចាប់ពីម៉ោង ៨ យប់តទៅ៕