×

សោកស្ដាយសម្រាប់ការចាកចេញរបស់ ញ៉ រីម បេក្ខជនដែលទទួលបាន YES ៣តែម្នាក់គត់របស់ MasterChef Cambodia

ក្នុងរឿងដ៏គួរឱ្យសោកស្ដាយ ដែលបេក្ខជន ញ៉ រីម ត្រូវបានជម្រុះចេញពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ក្នុងសប្ដាហ៍ទី ៨ ដែលជាបេក្ខភាពទី៦ ដែលត្រូវចាកចេញពីកម្មវិធីនៅសប្ដាហ៍កន្លងទៅនេះ។

ញ៉ រីម បានចាកចេញក្រោយបរាជ័យនៅក្នុងវិញ្ញាសាដ៏មានសម្ពាធ ដោយចម្អិនម្ហូបអឺរ៉ុបឈ្មោះថា ស៊ុតបេនណេឌិច ក្នុងរយៈពេលតែ ៣០នាទី មិនទទួលបានលទ្ធផលល្អនោះទេ។ ម្ហូបរបស់ រីម មិនគោរពតាមលក្ខន្តិកៈ និងរូបរាងដែលត្រូវបានបង្ហាញនោះទេ ដែលតម្រូវឱ្យគណៈកម្មការសម្រេចចិត្តយ៉ាងលំបាក។

ចំណុចខ្វះខាតនេះ នាំទៅដល់ការចាកចេញរបស់ រីម ដែលជាបេក្ខជនតែម្នាក់គត់ ដែលបានធ្វើឱ្យគណៈកម្មការទាំង៣រូបចាប់អារម្មណ៍ក្នុងអំឡុងពេលការប្រកួតដណ្ដើមអាវអៀមស ជាមួយនឹងការទទួលបាន YES ដល់ទី៣។

សម្រាប់ការចាកចេញរបស់ រីម ក៏ត្រូវបានបេក្ខជននានាបានសម្ដែងការសោកស្ដាយដោយសារស្ដាយទេពកោសល្យរបស់រីម និងមនោសញ្ចេតនាដែលធ្លាប់មានកន្លងមក។

ចំនួនបេក្ខជននៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ កាន់តែតិចទៅៗ ដោយបេក្ខជននៅសល់តែ ១៩នាក់ប៉ុណ្ណោះ សម្រាប់ការប្រកួតសប្ដាហ៍ទី៩ខាងមុខ។ តើបេក្ខជនរូបណា នឹងក្លាយជាអ្នកចាកចេញទី៧ ពីកម្មវិធីនេះ? តាមដានកម្មវិធី MasterChef Cambodia នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង