×

MasterChef Cambodia៖ វីល្លៀមរើសចំមីនុយពិបាកបំផុត ក្រោយទទួលបានអត្ថប្រយោជន៍ជ្រើសរើសមុននៅនីតា ក្នុងសប្ដាហ៍ទី៨

ជារឿងដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages កាលពីសប្ដាហ៍ទី៨ បេក្ខជន វីល្លៀម ដែលជាអ្នកឈ្នះកាលពីសប្ដាហ៍ទី៧ បានទទួលតួនាទីជាប្រធានក្រុមពណ៌ខៀវ បានសម្រេចចិត្តជ្រើសរើសយកមីនុយ ដែលពិបាកបំផុតក្នុងអំឡុងពេលការប្រកួតជាក្រុមនៅ Grand Phnom Penh Golf Club ។

ដោយទទួលបានជម្រើសដំបូង វីល្លៀម មានជម្រើសក្នុងការជ្រើសរើសរវាង Menu A ដែលមាន ញាំក្រូចខ្លុងជាមួយបង្គា ជាអាហារសម្រន់ (Appetizer) និងសាច់ចៀម សម្រាប់ចម្អិនអាហារចម្បង (Main Course) ព្រមទាំង Menu B ដែលមានសាឡាដទ្រូងទា ជាអាហារសម្រន់ និងបង្កងទឹកសាប សម្រាប់អាហារចម្បង។ ទោះជាយ៉ាងណា វីល្លៀមបានសម្រេចដោយទំនុកចិត្តក្នុងការជ្រើសយក Menu A ដែល Judge Nara បានប្រាប់ក្រោយចប់ការប្រកួតថាសាច់ចៀមក្នុង Menu A គឺជាគ្រឿងផ្សំគោលដែលពិបាកចម្អិន ជាងបង្កងទឹកសាប។

ជម្រើសរបស់វីល្លៀម ធ្វើឱ្យក្រុមខៀវសម្រេចថាចម្អិន ស្ដេកសាច់ចៀម ក្នុងពេល ៤៥ នាទី ដែលផ្ដល់ជូនដោយគណៈកម្មការ ដើម្បីរៀបចំម្ហូបអាហារសម្រាប់បុគ្គលិក ៣៩ រូបនៅ Grand Phnom Penh Golf Club ។

ទីបំផុតការខិតខំប្រឹងប្រែងរបស់ក្រុមខៀវ មិនទាន់ធ្វើបានល្អដូចក្រុមក្រហម ដោយទទួលបានតែ ១៤ សំឡេងប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងក្រុមក្រហមចំនួន ដែលទទួលបានរហូតដល់ទៅ ២៥សំឡេង។

លទ្ធផលនេះ អាចនឹងមកពីកត្តារសជាតិ ការរៀបចំ ឬចំណង់ចំណូលចិត្តរបស់ភ្ញៀវផ្ទាល់តែម្ដងរវាង សាច់បង្កង និងសាច់ចៀម។ ចង់ដឹងច្បាស់ សូមទស្សនាឡើងវិញនូវសប្ដាហ៍ទី៨ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ តាមរយៈវីដេអូខាងក្រោម។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង