![]()
កាលពីសប្ដាហ៍ទី ៨ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ម្ចាស់ពានរង្វាន់រដូវកាលទី២ Chef ស្រីណុច បានត្រលប់មកកាន់កម្មវិធី MasterChef សាជាថ្មី ដើម្បីធ្វើជាអ្នកប្រឹក្សាក្នុងវិញ្ញាសា off-site Challenge លើកដំបូង នៅទីតាំង Grand Phnom Penh Golf Club ។
Chef ស្រីណុច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់គន្លឹះក្នុងការចម្អិន និងការរៀបចំ ដែលរួមចំណែកយ៉ាងសំខាន់សម្រាប់ជ័យជម្នះរបស់ក្រុមដែលគាត់ជួយប្រឹក្សាយោបល់។

Chef ស្រីណុច បានស្ថិតនៅជាមួយក្រុមពណ៌ក្រហមរបស់ នីតា ដែលជាប្រធានក្រុម ដើម្បីចម្អិនសាឡាដទ្រូងទា និងបង្កងចៀន។ ក្រោមការណែនាំយ៉ាងម៉ត់ចត់របស់ Chef ស្រីណុច ព្រមទាំងការសហការរបស់ក្រុមទាំងមូល ធ្វើឱ្យក្រុមក្រហមបានយកឈ្នះលើក្រុមខៀវ ជាមួយសំឡេង ២៥ ទល់នឹង ១៤ ក្នុងការបោះឆ្នោតពីភ្ញៀវចំនួន ៣៩នាក់ ដែលជាអ្នកផ្ដល់ការវិនិច្ឆ័យសម្រាប់ក្រុមទាំងពីរ។


តើនឹងមានអ្វីថ្មី កើតឡើងនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ នៅសប្ដាហ៍បន្តបន្ទាប់ទៀត? កុំភ្លេចតាមដានរឿងរ៉ាវទាំងនេះ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕