×

មកដឹងបន្ថែមពីប្រវត្តិរបស់ម្ហូប ស៊ុតបេនណេឌិច ដែលជាវិញ្ញាសាក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣

មានការនិយាយជាច្រើនពីប្រវត្តិរបស់ស៊ុតបេនណេឌិច (Eggs Benedict) ដែលជាម្ហូបប៉ែកបស្ចិមលោក ដែលត្រូវបានបង្កើតឡើងនៅចុងសតវត្សរ៍ទី១៩ នៅទីក្រុងញ៉ូយ៉ក។ ទោះបីជាប្រភពដើមពិតប្រាកដរបស់វា ស្ថិតក្នុងភាពចម្រូងចម្រាសនៅឡើយ ក៏គេបានសន្មតថា ដើមកំណើតរបស់ Eggs Benedict នេះអាចកើតចេញពីភោជនីយដ្ឋានឈ្មោះ Delmonico ឬសណ្ឋាគារ Waldorf ។

ពីមុន Eggs Benedict មានលក្ខណៈពិសេស ត្រង់ការចម្អិនស៊ុត Poached eggs និងសាច់ Bacon កាណាដា ដាក់លើ Muffin អង់គ្លេស ជាមួយទឹកជ្រលក់ Hollandaise Sauce ។ វាបានក្លាយជាម្ហូបដ៏ពេញនិយម ក្នុងចំណោមអ្នកស្រុកនៅទីក្រុងញូវយ៉ក និងបន្តទទួលបានប្រជាប្រិយភាពទូទាំងពិភពលោក។

ជាច្រើនឆ្នាំមកនេះ ចុងភៅនានាបានធ្វើការច្នៃប្រឌិតវាបន្ថែមទៀតទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ ដូចជា Avocado Benedict, Florentine Benedict ជាមួយស្ពៃ Spinach ឬផ្សំជាមួយគ្រឿងសមុទ្រដែលមាននំក្តាម ឬត្រី សាល់ម៉ុន។ សម្រាប់អ្នកមិនទទួលទានសាច់ គេប្រើប្រាស់តៅហ៊ូ និងទឹក Hollandaise Sauce ដើម្បីបំពេញតាមតម្រូវការ។

ថ្វីបើមានភាពសាមញ្ញក៏ដោយ ក៏ Eggs Benedict ដ៏ល្អឥតខ្ចោះតម្រូវឱ្យចម្អិនដោយមានជំនាញ ជាពិសេសក្នុងការចម្អិន Poached eggs និងធ្វើទឹក Hollandaise sauce ដែលមានរសជាតិឆ្ងាញ់។ ការវិវឌ្ឍនៃ Eggs Benedict បានធ្វើឱ្យវាក្លាយជាម្ហូបដែលមានការពេញនិយម នៅលើសាកលលោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង