×

ហ្សង់ និងលីនណា អាចជាអ្នកសង្គ្រោះ សុធារិទ្ធ ពីការជម្រុះចេញពីកម្មវិធី MasterChef Cambodia កាលពីសប្ដាហ៍មុន

នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានបង្ហាញពីការជួយសង្គ្រោះដ៏សំខាន់របស់ ហ្សង់ និងលីនណា ដែលបានប្រាប់ទៅកាន់ សុធារិទ្ធ អំឡុងការប្រកួតវិញ្ញាសាសម្ពាធដ៏តានតឹង កាលពីសប្ដាហ៍ទី៨។

បន្ទាប់ពីការប្រកួតជាក្រុមដ៏លំបាក នៅ Grand Phnom Penh Golf Club សុធារិទ្ធ ដែលមិនត្រូវបាន SAVE ពីប្រធានក្រុម បានប្រឈមនឹងការប្រកួតជាមួយបេក្ខជន ៥រូបផ្សេងទៀត ក្នុងវិញ្ញាសាសម្ពាធ ដែលតម្រូវឱ្យចម្អិន Eggs Benedict ដែលជាម្ហូបដ៏ល្បីនៅបស្ចិមប្រទេស ក្នុងរយៈពេល ៣០ នាទី។ សុធារិទ្ធ ដែលមិនធ្លាប់ចម្អិន Eggs Benedict បានបង្កកំហុសមួយនៅក្នុងពេលធ្វើទឹក Sauce Hollandaise ដែលជាសំណាងល្អ បេក្ខជនដែលស្ថិតនៅកន្លែងសុវត្ថិភាពបានប្រាប់ទៅកាន់សុធារិទ្ធ ពិសេស ហ្សង់ ប្រាប់ឱ្យសុធារិទ្ធធ្វើទឹក Sauce ជាថ្មីម្ដងទៀត។

ជាការពិត ទឹក Sauce Hollandaise ដែលជាសមាសធាតុដ៏សំខាន់មួយរបស់មុខម្ហូបមួយនេះ បើធ្វើមិនល្អនឹងអាចត្រឡប់ទៅផ្ទះជាមិនខានឡើយ។ ដូច្នេះបើគ្មានការអន្តរាគមន៍ និងការណែនាំទាន់ពេលវេលាពីបេក្ខជនដទៃទេនោះ សុធារិទ្ធប្រហែលជាប្រឈមនឹងការចាកចេញពីកម្មវិធីក៏អាចថាបាន។

សម្រាប់ការជួយសង្គ្រោះរបស់ ហ្សង់ និងលីនណា បញ្ជាក់ពីសារសំខាន់នៃស្មារតីសហការគ្នាជួយគ្នាទៅវិញទៅមក ទោះស្ថិតនៅក្នុងការប្រកួតប្រជែងក៏ដោយ។

ទស្សនាឡើងវិញ សប្ដាហ៍ទី៨ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ តាមរយៈវីដេអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង