×

Cartoon Network ត្រូវបានបិទមែនឬ? នេះគឺជាការពិតអំពី #RIPCartoonNetwork

អ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាមួយនឹង Hashtag “RIP Cartoon Network” ដែលមានការអះអាងថា ប៉ុស្តិ៍គំនូរជីវចលបរទេសដ៏ពេញនិយមមួយនេះត្រូវបានបិទទ្វារជាស្ថាពរ។ ប៉ុន្តែ ពាក្យចចាមអារ៉ាមទាំងនេះ គឺគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។ ខណៈឧស្សាហកម្មគំនូរជីវចលកំពុងប្រឈមមុខនឹងបញ្ហា រួមមានការបញ្ឈប់បុគ្គលិក និងការលុបចោលនូវគម្រោងនានា Cartoon Network បានបញ្ជាក់ថាខ្លួនមិនបិទទ្វារនោះទេ។

Cartoon Network បានបដិសេធយ៉ាងដាច់អហង្ការ ដោយបញ្ជាក់ថា ខ្លួននៅតែផ្តល់នូវមាតិកាថ្មីៗសម្រាប់ទស្សនិកជនដ៏ស្មោះត្រង់របស់ខ្លួន។ ពាក្យចចាមអារ៉ាមអំពីការបិទរបស់ប៉ុស្តិ៍គំនូរជីវចលនេះត្រូវបានបំផ្លើស ស្របពេលដែល Cartoon Networkនៅតែបន្តជាប៉ុស្តិ៍គំនូរជីវចលដ៏ពេញនិយម សម្រាប់អ្នកគាំទ្រកម្មវិធីបែបប្រពៃណី និងកម្មវិធីច្នៃប្រឌិតថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង