បេក្ខនារី សិរីលក្ខណ៍ បានបង្ហាញពីការព្យាយាមដើម្បីភាពជោគជ័យដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ក្នុងការប្រកួតវិញ្ញាសារងសម្ពាធដ៏តានតឹង កាលពីសប្ដាហ៍ទី៨ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។
បន្ទាប់ពីការប្រកួតជាក្រុមនៅ Grand Phnom Penh Golf Club សិរីលក្ខណ៍ បានប្រឈមមុខនឹងការលំបាកក្នុងការគ្រប់គ្រងពេលវេលា ដើម្បីចម្អិន Egg Benedict ក្នុងរយៈពេលដ៏ខ្លីមួយ ដែលគណៈកម្មការបានផ្ដល់ជូនរយៈពេល ៣០នាទីក្នុងវិញ្ញាសាសម្ពាធ ដែលតម្រូវឱ្យបេក្ខជនអៀមខ្មៅ ៦ នាក់ដែលនៅសល់ ប្រកួតគ្នា។
ទោះបីជាជួបប្រទះបញ្ហាអំឡុងពេលចម្អិន ភាពយឺតយ៉ាវក្នុងការធ្វើទឹក Sauce ដ៏ចម្បងរបស់មុខម្ហូប Egg Benedict នេះក៏ដោយ ក៏ សិរីល័ក្ខ អាចមានម្ហូបមួយចាន ដែលទាក់ទាញចិត្តរបស់គណៈកម្មការទាំង៣ ពិសេស Judge Meng Hy ដែលបានបង្ហាញពីការបារម្ភចំពោះនាង មិនអាចចម្អិនទាន់ពេលវេលា។
Egg Benedict របស់ សិរីលក្ខណ៍ មិនត្រឹមតែមានរសជាតិដែលអាចទទួលយកបានប៉ុណ្ណោះទេ ថែមទាំងរៀបចំបានល្អផងដែរ ដែលធ្វើឱ្យបេក្ខនារីជាគ្រូបង្ហាត់ប្រាណមកពីរាជធានីភ្នំពេញរូបនេះ អាចឆ្លងផុតពីការជម្រុះចេញពីកម្មវិធី។ នេះបានបង្ហាញពីការព្យាយាមរបស់បេក្ខជននានាក្នុងការជម្នះឧបសគ្គ ទោះស្ថិតក្នុងសម្ពាធខ្លាំងយ៉ាងណាក៏ដោយ។
តើ សិរីលក្ខណ៍ នឹងមានការវិវឌ្ឍខ្លួនកម្រិតណា នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ នេះ? អ៊ីចឹងមានតែរង់ចាំតាមដានរឿងរ៉ាវផ្សេងៗរបស់នាង នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕