×

MasterChef Cambodia៖ ថ្ងៃអាទិត្យខាងមុខនេះបង្ហាញពីវិញ្ញាសាប្រអប់អាថ៌កំបាំង ដែលធ្វើឱ្យបេក្ខជនជាច្រើនស្រក់ទឹកភ្នែក

ឈានចូលដល់សប្ដាហ៍ទី៩ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ទស្សនិកជននឹងបានដឹងពីមូលហេតុដែលធ្វើឱ្យបេក្ខជនទាំងអស់មានការរំជួលចិត្តរហូតដល់សម្រក់ទឹកភ្នែក នៅក្នុងការប្រកួតវិញ្ញាសាប្រអប់អាថ៌កំបាំងសាជាថ្មី។

បេក្ខជននឹងប្រឈមមុខនឹងគ្រឿងផ្សំដែលមិននឹកស្មានដល់ ដែលធ្វើឱ្យពួកគាត់ទប់អារម្មណ៍មិនបាន។ នៅក្នុងវីដេអូដែលទើបតែបង្ហោះរបស់ MasterChef Cambodia ទឹកភ្នែក និងភាពតានតឹង បានកើតឡើងម្ដងទៀតនៅក្នុងផ្ទះបាយដ៏ប្រណីត។ តើគ្រឿងផ្សំអ្វី ដែលធ្វើឱ្យបេក្ខជនរំជួលចិត្តដល់ថ្នាក់នេះ?

ការប្រកួតប្រអប់អាថ៌កំបាំងនឹងបង្ហាញពីភាពច្នៃប្រឌិតរបស់បេក្ខជនដែលតម្រូវឱ្យប្រើប្រាស់តែគ្រឿងផ្សំដែលមាននៅក្នុងប្រអប់អាថ៌កំបាំងតែប៉ុណ្ណោះ។ តើបេក្ខជនរូបណា ដែលទទួលបានជ័យជម្នះ ហើយតើបេក្ខជនរូបណា ដែលនឹងត្រូវចាកចេញពីកម្មវិធី នៅសប្ដាហ៍ទី៩? រង់ចាំទស្សនា MasterChef Cambodia រដូវកាលទី៣ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia នាថ្ងៃអាទិត្យ ទី២១ ខែកក្កដា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង