×

Barbie Hsu ធ្វើឱ្យអ្នកគាំទ្រមួយចំនួនមើលលែងស្គាល់ក្រោយសំងំលាក់ខ្លួនជិត ២ឆ្នាំ

តៃវ៉ាន់៖ Barbie Hsu គឺជាតារាស្រីម្នាក់ដែលដណ្តើមបានប្រជាប្រិយភាពខ្លាំងបន្ទាប់ពីសម្តែងរឿង F4 តៃវ៉ាន់ដែលនាងជាតួឯកស្រីម្នាក់មានភាពក្លាហាន ហ៊ានប្រឆាំងជាមួយនឹងក្រុមកូនសេដ្ឋីលំដាប់ប្រទេស ៤នាក់ក្នុងសាលា។

ប្រលូកក្នុងវិស័យសិល្បៈ និងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ Barbie Hsu បានសម្រេចកាន់ដៃអ្នកជំនួញ Wang Xiaofei កាលពីឆ្នាំ២០១០ ដោយទទួលបានកូន ២នាក់ជាចំណងដៃ ប៉ុន្តែគួរឱ្យសោកស្តាយដែលអាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះមិនបានស្ថិតស្ថេរឡើយ ជាក់ស្តែងកាលពីឆ្នាំ២០២២ កន្លងទៅ Barbie បានចុះឈ្មោះរៀបការជាមួយអតីតមិត្តប្រុសនាង DJ Koo ក្រោយលែងលះជាមួយ Wang Xiaofei បាន ៣ខែ។

ជាមួយនឹងអាពាហ៍ពិពាហ៍ជាមួយ DJ Koo នេះតែងផ្ទុះពាក្យចចាមអារ៉ាមពីការរស់នៅមិនចុះសម្រុងគ្នាហូរហែ និងព័ត៌មានអាស្រូវរបស់ DJ Koo ជាច្រើនផងដែរ។ ទោះជាយ៉ាងណា គ្រប់យ៉ាងមិនបានទទួលបានការបកស្រាយអ្វីទាំងអស់ ដោយលែកកាលពីថ្ងៃទី១៩ ខែកក្កដា ថ្មីៗនេះគេបានចាប់អារម្មណ៍ឃើញ Barbie Hsu នាំកូនៗរបស់នាងទៅដើរលេងនៅប្រទេសកូរ៉េដោយអ្នកខ្លះមើលនាងមិនស្គាល់ឡើយ ព្រោះរូបរាង និងសម្រស់របស់នាងបានប្រែប្រួលខុសពីមុខខ្លាំង។

ជាមួយនឹងការដែលបានឃើញរូបរាងរបស់ Barbie ក្នុងពេលបច្ចុប្បន្ន បានធ្វើឱ្យអ្នកគាំទ្រតារាស្រីរូបនេះនាំគ្នាបញ្ចេញមតិដោយបង្ហាញអារម្មណ៍អាណិតនាងជាខ្លាំងដែលធ្លាប់តែជាតារាស្រីដែលមានរូបរាងស្រស់ស្អាត និងមានកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈ បែរត្រូវប្រែប្រួលប្រៀបដូចមនុស្ស ២នាក់ផ្សេងគ្នាក្រោយបែកបាក់គ្រួសារ។

គួរបញ្ជាក់ដែរថា បញ្ហារវាង Barbie និងអតីតស្វាមីរបស់នាងបានកើតវិវាទឡើងតុលាការប្រឆាំងគ្នាមិនចេះចប់ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ ក៏ដូចជាសិទ្ធិចិញ្ចឹមកូនជាដើម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង