×

MasterChef Cambodia រដូវកាលទី៣ សប្ដាហ៍ទី៩៖ បេក្ខជនរំឭកដល់អនុស្សាវរីយ៍កុមារភាព តាមរយៈម្ហូបដ៏ពិសេស

កាលពីសប្ដាហ៍ទី៩ នៃកម្មវិធី MasterChef Cambodia រដូវកាលទី ៣ បាននាំអារម្មណ៍របស់ទស្សនិកជនទៅទស្សនាពីការប្រកួតដែលតម្រូវឱ្យបេក្ខជនចម្អិនមុខម្ហូប ដែលបានទាក់ទងនឹងអនុស្សាវរីយ៍កាលពីកុមារភាពរបស់ពួកគេ។ ការប្រកួតប្រអប់អាថ៌កំបាំងជាលើកទី៤នេះ នៅសល់បេក្ខជនប្រកួតចំនួន ១៩នាក់។

ការប្រកួតធ្វើឱ្យបេក្ខជនទាំងអស់អារម្មណ៍រំភើបរហូតដល់ស្រក់ទឹកភ្នែកចំពោះការចងចាំដែលមិនអាចបំភ្លេចបាន។ ក្នុងចំណោមម្ហូបទាំង១៩ចាននៅលើតុ ម្ហូបរបស់បេក្ខនារី ស្រីភ័ក្រ្ត ដែលមានឈ្មោះថា “ឆៃថាវចំហុយបង្គាខ្ចប់កូនសម្លាញ់ប៉ាម៉ាក់” បានធ្វើឱ្យនាងរំឭកដល់អនុស្សាវរីយ៍ក្នុងអំឡុងពេលដែលឪពុកម្តាយមានទំនាស់ ដែលតម្រូវឱ្យស្រីភក្ត្រត្រូវចម្អិនម្ហូបដោយខ្លួនឯង។

ចំណែក ម្ហូបរបស់បេក្ខជន សុធារិទ្ធ ឈ្មោះថា “បុកល្ហុងផ្កាយ៥” បានបង្ហាញពីកុមារភាពដែលជាក្មេងមិនចេះញ៉ាំរបស់ហឹរ ក្លាយជាអ្នកដែលញ៉ាំហឹរ។ ខណៈ ម្ហូបរបស់សីលា ឈ្មោះ “កង្កែបក្នុងបឹង” បង្ហាញពីការជួបជុំដ៏កក់ក្ដៅនៅក្នុងគ្រួសាររបស់គាត់ផងដែរ។

ទីបំផុត ម្ហូបរបស់សុធារិទ្ធ បានឈ្នះការប្រកួតនេះ ដោយទទួលបានជ័យជម្នះលើប្រអប់អាថ៌កំបាំងលើកទី២របស់ខ្លួន។ ជ័យជម្នះនេះ បានផ្តល់ឱ្យសុធារិទ្ធ នូវអត្ថប្រយោជន៍ក្នុងការជ្រើសរើសគ្រឿងផ្សំគោលសម្រាប់ការប្រកួតវិញ្ញាសាទី២ និងបានឡើងទៅកាន់កន្លែងដែលមានសុវត្ថិភាពផងដែរ។

សប្ដាហ៍ទី៩ នៃការប្រកួត MasterChef Cambodia រដូវកាលទី ៣ មិនត្រឹមតែបង្ហាញពីជំនាញចម្អិនរបស់បេក្ខជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ដើម្បីរំឭកនូវអនុស្សាវរីយ៍ដ៏ល្អកាលពីកុមារភាព។

ទស្សនាវិញ្ញាសាប្រអប់អាថ៌កំបាំង សប្ដាហ៍ទី៩ នៅខាងក្រោម៖

MasterChef Cambodia រដូវកាលទី៣ មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង