![]()
សុធារិទ្ធ បានឈ្នះជាលើកទីពីរ ក្នុងការប្រកួតវិញ្ញាសាប្រអប់អាថ៌កំបាំង នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បន្ទាប់ពីធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍ទៅលើភាពច្នៃប្រឌិតលើមុខម្ហូបរបស់ខ្លួន។
នៅក្នុងសប្ដាហ៍ទី៩ បេក្ខជនត្រូវមានភារកិច្ចចម្អិនម្ហូបដែលធ្វើឱ្យមានការចងចាំពីកុមារភាព។ បេក្ខជនទាំង១៩នាក់ដែលនៅសេសសល់មានរយៈពេល ៤៥ នាទី។ ជាលទ្ធផល មុខម្ហូបរបស់ សុធារិទ្ធ “បុកល្ហុងផ្កាយ ៥” បានទទួលជោគជ័យជាម្ហូបដែលឈ្នះគេ ទៅជាការច្នៃប្រឌិត និងរសជាតិ ដែលបានយកល្ហុងទៅបំពង ខុសពីបុកល្ហុងទូទៅ។
ជាលទ្ធផល សុធារិទ្ធ ទទួលបានអត្ថប្រយោជន៍យ៉ាងពិសេសក្នុងការជ្រើសរើសគ្រឿងផ្សំគោល និងទទួលបានសុវត្ថិភាព សម្រាប់វិញ្ញាសាបន្ទាប់ ដែលតម្រូវឱ្យច្នៃប្រឌិតម្ហូបបែបបស្ចិមប្រទេស ពីគ្រឿងផ្សំគោល ភ្លៅទា ទ្រូងមាន់ និងសត្វក្រួច។
គួររំឭកថា សុធារិទ្ធ ក៏ធ្លាប់ឈ្នះប្រអប់អាថ៌កំបាំងម្ដងកាលពីសប្ដាហ៍ទី៣ នៅពេលដែលបេក្ខជនទាំង ២៥នាក់ បានឈានជើងចូលប្រកួតនៅក្នុងផ្ទះបាយ MasterChef ជាលើកដំបូង។

តើសុធារិទ្ធនឹងមានម្ហូបច្នៃប្រឌិតថ្មីៗអ្វីទៀត ដើម្បីមកបង្ហាញនៅក្នុងផ្ទះបាយ MasterChef Cambodia នៅសប្ដាហ៍ខាងមុខនេះ? សូមរង់ចាំតាមដានដំណើរក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញរបស់គាត់ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕