ក្រុមហ៊ុន CBS នឹងផ្ដល់ជូនទស្សនិកជននូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនៃព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ថ្មីសន្លាង ដែលមានឈ្មោះថា “KIZZ គុនខ្មែរ” នៅថ្ងៃសុក្រ ទី២៦ ខែកក្កដាខាងមុខនេះ ដែលជាផ្នែកមួយនៃការចូលរួមថែរក្សាមរតកដូនតា និងលើកស្ទួយវិស័យមួយនេះឱ្យកាន់តែល្បីសុះសាយ។
ការប្រកួតប្រដាល់ “KIZZ គុនខ្មែរ” នឹងផ្តល់ឱកាសជូនដល់កីឡាករ ដែលមានសមត្ថភាពចាស់ៗ និងថ្មីៗ គ្រប់វ័យដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ លក្ខណៈមិត្តភាពជាតិនិងអន្តរជាតិ។ សមាសភាពកីឡាករប្រកួតវគ្គជម្រុះដណ្ដើមខ្សែក្រវាត់ទម្ងន់ ៥៤គីឡូក្រាម រួមមាន៖ ទី រះ ប្រកួតជាមួយ នាគ ខេខេ ព្រមទាំងគូរបស់ ម៉ន វណ្ណី ប្រកួតជាមួយ ធន់ បូរី ។ ការប្រកួតលក្ខណៈមិត្តភាពជាតិ៖ ហាប់ ខា ប្រកួតជាមួយ ប្រាក់ ធូថាត ប្រភេទទម្ងន់ ៥១គីឡូក្រាម ព្រមទាំង អួង ឆ្លាត ប្រកួតជាមួយ ម៉ាលី អូប៉ ប្រភេទទម្ងន់ ៥៤គីឡូក្រាម។
សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ រួមមាន ភុំ សារ៉ាយ ប្រកួតជាមួយ POL DE SANTIAGO មកពីអេស្ប៉ាញ ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ខណៈ ឡុង សំណាង ប្រកួតជាមួយ IVAN BODEANT មកពីអ៊ុយរុយហ្គាយ ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ចំណែក ឈឿង ល្វៃ ប្រកួតជាមួយ ALI KHODARAHML មកពីប្រទេសអ៊ីរ៉ង់ ក្នុងទម្ងន់ ៧៣គីឡូក្រាម។
ចូលរួមទស្សនាដោយសេរីនៅថ្ងៃសុក្រទី ២៦/កក្កដា/ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅនៅស្ទូឌីយូ ស្ថានីយទូរស្សន៍ CTN ឫស្សីកែវ ព្រមទាំងមានការផ្សាយផ្ទាល់ជូនទស្សនា លើកញ្ចក់ទូរទស្សន៍ CTN រួមជាមួយ facebook page CBS Sports, Khmer Beverages, Kun Khmer International Fight និងផេក លោកឧកញ៉ា ស្រី ចាន់ថន៕