×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

Judge សរសើរចំពោះការតស៊ូរបស់ហ្សង់ នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣

កាលពីសប្ដាហ៍ទី៩ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages, Judge Nara បានសរសើរពីការតស៊ូជម្នះនូវឧបសគ្គដ៏លំបាករបស់ ហ្សង់ បន្ទាប់ពីបេក្ខជនរូបនេះ ត្រូវបានជម្រុះចេញពីកម្មវិធី។

ក្នុងសប្ដាហ៍នេះ ការប្រកួតប្រអប់អាថ៌កំបាំង ដែលជាវិញ្ញាសាដំបូង ម្ហូបរបស់ហ្សង់ ស្ថិតនៅក្នុងកម្រិតល្អមធ្យម។ បន្ទាប់មក វិញ្ញាសាម្ហូបច្នៃប្រឌិតបែបបស្ចិមប្រទេស ហ្សង់ទទួលបានទ្រូងមាន់ ជាគ្រឿងផ្សំគោល ដើម្បីចម្អិន ប៉ុន្តែលទ្ធផលមិនអាចឱ្យហ្សង់បន្តដំណើរនៅក្នុងផ្ទះបាយ MasterChef Cambodia បានទេ។

បន្ទាប់ពីការជម្រុះនេះ Judge Nara ឱ្យដឹងដូច្នេះថា៖ “ថ្វីត្បិតតែហ្សង់ធ្វើមិនបានល្អ សរសើរហ្សង់ ដែលនៅតែធ្វើប្រឹងប្រែងពុះពារជម្នះ ទោះលទ្ធផលមិនល្អ អ៊ីចឹងសូមរក្សាទឹកចិត្តស្រឡាញ់ក្នុងការចម្អិននេះ កុំឱ្យបាត់បង់”។ សាររបស់ Judge សំដៅលើការពុះពររបស់ហ្សង់ កាលពីវគ្គពន្លះត្រី ដែលហ្សង់គឺជាមនុស្សដែលមិនចូលចិត្តធ្វើត្រីនោះឡើយ។

ទោះជាយ៉ាងណា អ្នកគាំទ្រហ្សង់ បានចែករំលែកសារនៃការគាំទ្រ និងការលើកទឹកចិត្តដល់ហ្សង់។ ចំណែក ហ្សង់ ទោះបីជាចាកចេញពីផ្ទះបាយ MasterChef Cambodia ក៏គាត់នៅតែបន្តចែករំលែកនូវមាតិកានៃការចម្អិនម្ហូបរបស់គាត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង