កាលពីថ្ងៃអាទិត្យកន្លងទៅ បញ្ញា និង រស្មី បានក្លាយជាម្ចាស់ជ័យលាភី នៅក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត និងជាជ័យជម្នះលើកដំបូងរបស់អ្នកទាំងពីរ ចាប់តាំងពីចូលរួមនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។
ក្នុងវិញ្ញាសាជាលើកទី៤ នៅក្នុងផ្ទះបាន MasterChef Cambodia នេះ តម្រូវឱ្យបេក្ខជនធ្វើម្ហូបបែបបស្ចិមប្រទេស ដូច្នេះ បញ្ញា ក៏បានសម្រេចចិត្តចម្អិន ម្ហូបឈ្មោះថា “រ៉ូទីក្រួចជាមួយទឹកជ្រលក់ដឺមីក្លាស” ។ ភាពច្នៃប្រឌិតរបស់បញ្ញា ចំពោះការចម្អីនសត្វក្រួចដែលជាគ្រឿងផ្សំគោលដែលខ្លួនទទួលបានពីសុធារិទ្ធ ជាមួយទឹកជ្រលក់ Demi-glace បានទាកទាញចិត្តរបស់គណៈកម្មការយ៉ាងខ្លាំង ដែលធ្វើឱ្យម្ហូបរបស់គាត់ទទួលបានចំណាត់ថ្នាក់ល្អបំផុត។
ជាមួយគ្នានេះ រស្មី បានចម្អិនម្ហូបឈ្មោះ “រ៉ូទីក្រួចជាមួយទឹកជ្រលក់ក្រូច” ក្រោយទទួលបានគ្រឿងផ្សំគោលដូចបញ្ញា។ ទាំងរសជាតិ និងភាពច្នៃប្រឌិតលើមុខម្ហូបមួយនេះ បានធ្វើឱ្យរស្មី ក្លាយជាបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខជន ២ នាក់ ដែលទទួលជ័យជម្នះនៅក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត នៅសប្ដាហ៍ទី៩នេះ។
ទាំងបញ្ញា ទាំងរស្មី នឹងត្រូវដឹកនាំកូនក្រុម ដើម្បីប្រកួតលើវិញ្ញាសាជាក្រុមសាជាថ្មី នៅសប្ដាហ៍ទី១០ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣។ តើក្រុមរបស់អ្នកទាំងពីរ ក្រុមណានឹងទទួលបានជ័យជម្នះ? កុំភ្លេចរងចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុក និងយូធូប MasterChef Cambodia នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ចាប់ពីម៉ោង ៨ យប់តទៅ ដើម្បីស្វែងរកថាតើបេក្ខជនរូបណាដែលនឹងត្រូវជម្រុះចេញពីកម្មវិធីជាបន្តទៀត៕