×

៣យ៉ាងដែលអ្នកគួរដឹងមុនសប្ដាហ៍ទី១០ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាថ្ងៃអាទិត្យនេះ

បេក្ខជន បញ្ញា និងរស្មី ដែលទទួលបានជ័យជម្នះជាលើកដំបូងនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងទទួលតួនាទីជាមេក្រុមរៀងៗខ្លួននៅក្នុងសប្ដាហ៍ទី១០ ដែលនឹងចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី ២៨ ខែកក្កដានេះ។

រឿង ៣យ៉ាងដែលអ្នកគួរដឹង៖

ការប្រកួតជាក្រុម

នេះជាការប្រកួតជាក្រុមជាលើកទី៤ក្នុងរដូវកាលនេះ ដែលមានពីរក្រុមគឺ ក្រុមខៀវដឹកនាំដោយបញ្ញា និងក្រុមក្រហមដឹកនាំដោយរស្មី។ ភាពស្វាហាប់រវាងសមាជិកក្រុម នឹងត្រូវបង្ហាញនៅក្នុងការប្រកួតសប្ដាហ៍ទី១០។

ភាពតានតឹងកើនឡើងនៅក្នុងក្រុមក្រហម

ក្នុងឃ្លីបវីដេអូរបស់ MasterChef Cambodia ការដឹកនាំជាលើកដំបូងរបស់រស្មី ហាក់មានជម្លោះក្នុងក្រុម។ ដោយសមាជិកមួយចំនួន ហាក់មិនសូវពេញចិត្តជាមួយនឹងភាពជាអ្នកដឹកនាំរបស់រស្មីឡើយ នៅសប្ដាហ៍នេះ។

វិញ្ញាសាសម្ពាធដ៏តានតឹង

ក្រុមដែលចាញ់នៃការប្រកួតប្រជែងជាក្រុមនេះ នឹងត្រូវប្រឈមមុខនឹងការពាក់អាវអៀមខ្មៅដ៏គួរឱ្យខ្លាច នៅក្នុងវិញ្ញាសាស្ថិតក្រោមដ៏តានតឹង។ នៅទីបំផុតនឹងនាំឱ្យបេក្ខជនម្នាក់ត្រូវចាកចេញពីផ្ទះបាយ MasterChef Cambodia ។

កុំភ្លេចទស្សនាសប្ដាហ៍ទី១០ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដានេះ ចាប់ពីម៉ោង ៨ យប់តទៅ។ រង់ចាំមើលថាតើក្រុមណានឹងឈ្នះ ហើយបេក្ខភាពមួយណានឹងត្រូវនិយាយពាក្យថាលាទៅកាន់បេក្ខជនដទៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង