![]()
ភ្នំពេញ៖ ចក្រ ដែលជាតួឯកប្រុសនៅក្នុងរឿងភាគខ្មែរ “គូស្នេហ៍ គូបោក” មានផ្សាយនៅ CTN កំពុងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំងទៅលើទេពកោសល្យសម្តែងរបស់តារាប្រុសវ័យក្មេងរូបនេះដែលមានទាំងសមត្ថភាពសម្តែងល្អហើយថែមទាំងមានរូបសម្រស់ស្រស់សង្ហាទៀតផង។

ជាមួយនឹងវត្តមានតួអង្គ ចក្រ ក្នុងរឿង “គូស្នហេ៍ គូបោក” តារាប្រុសរូបនេះមានឈ្មោះពិត រឿន រដ្ឋ ជាអតីត Freshie Boy ជំនាន់ទី១៨ ដែលលោកគឺជាម្ចាស់ជ័យលាភីផងដែរ។ ការប្រកួតប្រជែងសម្រស់ដែលបានកន្លងផុតទៅរយៈពេល ៥ឆ្នាំមកនេះ រឿន រដ្ឋ បានវាយលុកទីផ្សារសិល្បៈរហូតទទួលបានសមិទ្ធផលជាបន្តបន្ទាប់។

ជាក់ស្តែង តារាប្រុសរូបនេះទទួលបានឱកាសក្នុងការសម្តែងរឿងភាគរបស់សាស្ត្រាហ្វៀមជាហូហែរ ដែលមកទល់ពេលនេះវត្តមានរបស់លោកក្នុងរឿង “គូស្នេហ៍ គូបោក” កំពុងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍មិនស្ទើរឡើយ។ គួរបញ្ជាក់ដែរថា រឿងភាគខ្មែរ “គូស្នេហ៍ គូបោក” មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង ៨យប់នៅ CTN តែមួយគត់ ដូចនេះ កុំភ្លេចតាមដានទាំងអស់គ្នា ថាតើរឿងបែបយុវវ័យមួយនេះគួរឱ្យចង់ទស្សនាដល់កម្រិតណា៕
