×

រចនា ត្រូវចាកចេញពីកម្មវិធី MasterChef Cambodia តែសន្យាបន្តមហិច្ឆតាក្នុងវិស័យម្ហូបអាហារមួយនេះ

ក្នុងសប្ដាហ៍ដ៏ជក់ចិត្តមួយរបស់កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រចនា ដែលជាបេក្ខនារីដ៏ឆ្នើមមួយរូប ត្រូវបានចាកចេញពីកម្មវិធីដោយសារតែគ្រឿងផ្សំគោលដ៏គួរឱ្យខ្លាចដែលខ្លួនពុំធ្លាប់ចម្អិនពីមុនមក។

រចនា បានគឺជាបេក្ខជនទី៨ ដែលត្រូវដើរចេញពីផ្ទះបាយដ៏ប្រណីតរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ បន្ទាប់ពីបរាជ័យនៅក្នុងវិញ្ញាសារងសម្ពាធដ៏តានតឹង ដែលតម្រូវឱ្យធ្វើម្ហូបពីសត្វអន្ទង់សមុទ្រ ដែលជាគ្រឿងផ្សំគោលដែលបេក្ខជនដទៃទៀតខ្លាចរអា ពិសេសរចនាមានការខ្លាចខ្លាំងចំពោះគ្រឿងផ្សំមួយនេះ។

ទោះបីជាមិនអាចបន្តឈរចម្អិននៅក្នុងផ្ទះបាយ MasterChef Cambodia ទៀតក៏ដោយ ក៏ រចនា មានការអរគុណចំពោះកម្មវិធី និងបង្ហាញសុទិដ្ឋិនិយមរបស់ខ្លួនផងដែរ។ បេក្ខនារីដែលមកពីរាជធានីភ្នំពេញ បានអរគុណដល់គណៈកម្មការទាំង៣រូបដែលតែងតែផ្ដល់ឱកាសដល់រូបនាង និងបេក្ខជនដទៃទៀត សម្រាប់ការផ្ដល់ជាបទពិសោធន៍ដ៏ល្អ ដែលនាងទទួលបានក្នុងអំឡុងពេលប្រកួតកន្លងមក។

ចំពោះរចនា ការចាកចេញនេះមិនមែនមានន័យថា ខ្លួនបញ្ឈប់ការចម្អិននោះទេ។ រចនា ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តដំណើរក្នុងវិស័យម្ហូបអាហារមួយនេះ ពិសេសនាងនឹងបន្តចម្អិនសម្រាប់ឪពុក និងបងស្រី ដែលជាមនុស្សជាទីស្រឡាញ់បំផុតរបស់នាង។

រចនា បាននិយាយថា៖ “ខ្ញុំមកទីនេះ ខ្ញុំទទួលបានបទពិសោធន៍ថ្មីច្រើន ទោះបីជាខ្ញុំត្រូវចាកចេញពីកម្មវិធ តែត្រឡប់ទៅវិញ ខ្ញុំនឹងនៅតែបន្តពង្រឹងសមត្ថភាពខ្លួនឯង និងខិតខំរៀនសូត្របន្ថែមពីការចម្អិន”។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង