×

អ្នកគាំទ្រលើកទឹកចិត្ត រចនា ដែលមិនអាចបន្តដំណើរនៅក្នុងផ្ទះបាយ MasterChef Cambodia

បន្ទាប់ពីការចាកចេញដ៏រំជួលចិត្តពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រចនា ទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងពីអ្នកគាំទ្រនៅលើបណ្តាញសង្គមហ្វេសប៊ុក។

អ្នកគាំទ្រ បានកោតសរសើរចំពោះរចនា ដែលជាបេក្ខជនមានចរិតស្លូតសុភាពរាបសា មានការយកចិត្តទុកដាក់ខ្ពស់ និងមានការរីកលូតលាស់យ៉ាងខ្លាំងក្នុងអំឡុងពេលការប្រកួតក្នុងផ្ទះបាយដ៏ប្រណីតមួយនេះ។

អ្នកគាំទ្រ MasterChef Cambodia ម្នាក់បានសរសេរដូច្នេះថា៖ “រចនាគឺជាក្មេងស្រីមួយដែរសុភាពមិនចេះនិយាយច្រើនមិនចេះរឹងទទឹងហើយឆ្លាតជាមនុស្សម៉ត់ចត់គួរឱ្យគោរព”។ ចំណែកអ្នកគាំទ្រដទៃទៀត ថា៖ “បងឯងពូកែណាស់ដែលអាចបន្តមកដល់វគ្គនេះ” “បងជាអាយដលរបស់ខ្ញុំ” “ជួបគ្នារដូវកាលនៅរដូវកាលក្រោយបង”។

ចំណែក រចនា ក៏អរគុណដល់អ្នកគាំទ្រ និងគណៈកម្មការទាំង៣រូប ដែលតែងតែលើកទឹកចិត្ត និងផ្ដល់ការណែនាំ ចាប់តាំងពីនាងបានចូលនៅក្នុងការប្រកួតក្នុងផ្ទះបាយ MasterChef Cambodia កាលពីសប្ដាហ៍ដំបូង។

ការលើកទឹកចិត្តរបស់អ្នកគាំទ្រជាច្រើន បានគូសបញ្ជាក់ពីឥទ្ធិពលរបស់រចនា នៅក្នុងកម្មវិធី MasterChef Cambodia ដោយបង្ហាញពីទំនាក់ទំនងរវាងបេក្ខជននិងទស្សនិកជនដ៏រឹងមាំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង