×

ជម្រើសដំបូងនិងជម្រើសចុងក្រោយ ជាមួយអារម្មណ៍រំជើបរំជួលនិងភាពភ្ញាក់ផ្អើលនៅវិញ្ញាសាជាក្រុមក្នុងកម្មវិធី MasterChef Cambodia សប្ដាហ៍ទី១០

នៅក្នុងកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages វិញ្ញាសាប្រកួតជាក្រុមបានកើតឡើងសាជាថ្មី កាលពីសប្ដាហ៍ទី១០ ដែលធ្វើឱ្យមានការរំជើបរំជួលយ៉ាងខ្លាំងក្នុងចំណោមបេក្ខជនប្រកួតប្រជែង។

ក្នុងវិញ្ញាសានេះ បញ្ញា និងរស្មី ដែលទទួលបានសិទ្ធិធ្វើជាប្រធានក្រុមរៀងៗខ្លួន បានធ្វើការជ្រើសរើសសមាជិករបស់ពួកគេម្ដងម្នាក់ៗ។ ការជ្រើសរើសដំបូងរបស់ក្រុមខៀវរបស់បញ្ញាគឺ សិលា ដោយសារបញ្ញាមានទំនុកចិត្តលើសិលា។ បន្ទាប់មក រស្មី ក៏បានជ្រើសរើសសមាជិកសម្រាប់ក្រុមក្រហមរបស់ខ្លួន។ នៅទីបំផុត ម៉ាលីន គឺជាបេក្ខជនចុងក្រោយ ដែលមិនត្រូវបានប្រធានក្រុមណាមួយជ្រើសរើសនោះឡើយ ដោយគ្មានជម្រើសម៉ាលីន ត្រូវចូលទៅក្នុងក្រុមក្រហមរបស់ រស្មី។

បន្ទាប់មក គណៈកម្មការបានអនុញ្ញាតឱ្យរស្មី ធ្វើការប្ដូរកូនក្រុមម្នាក់ជាមួយក្រុមរបស់បញ្ញា ដូច្នេះរស្មី ក៏បានសម្រេចចិត្តប្តូរយកសិលា ជាមួយ ម៉ាលីន។

ការសម្រេចចិត្តបែបនេះ ហាក់មើលរំលងពីសមត្ថភាពរបស់ម៉ាលីន ដែលធ្លាប់ធ្វើបានល្អកាលពីវគ្គមុនៗ ហើយនាងក៏ធ្លាប់ជាប្រធានក្រុមម្នាក់ផងដែរ។ ទោះជាយ៉ាងណា នេះជាការសម្រេចចិត្តរបស់ប្រធានក្រុម ដោយសារតែរស្មី មើលឃើញពីសមត្ថភាពរបស់សិលាក្នុងការធ្វើការជាក្រុម ជាង ម៉ាលីន។

នេះជាលើកដំបូងហើយ ដែលគណៈកម្មការឱ្យប្រធានក្រុមអាចធ្វើការប្ដូរសមាជិកក្នុងក្រុមបាន នៅក្នុងការប្រកួតក្នុងផ្ទះបាយ MasterChef Cambodia ។ ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូសប្ដាហ៍ទី១០ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ នៅខាងក្រោម។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង