×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អាកាសធាតុក្តៅបង្កើនក្តីកង្វល់សម្រាប់អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីស ឆ្នាំ២០២៤

បារាំង៖ អំឡុងបារាំងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ ២០២៤ បញ្ហាអាកាសធាតុ ក៏បានរួមចំណែកចំពោះការបង្កើនក្តីកង្វល់សម្រាប់អត្តពលិក ក្រុមការងារ អ្នកស្ម័គ្រចិត្ត ក៏ដូចជាអ្នកចូលរួមទាំងអស់គ្នាផងដែរ ។

កាលពីដើមសប្តាហ៍ សីតុណ្ហភាពបានកើនឡើងដល់ ៣០ អង្សា ដោយអ្នកជំនាញ ព្រមានថា ប្រសិនបើសីតុណ្ហភាពកើនដល់ ៣៥ អង្សា នោះវានឹងចាប់ផ្តើមប៉ះពាល់ដល់អត្តពលិកដែលចូលរួមប្រកួតកីឡានៅក្នុងព្រឹត្តិការណ៍រដូវក្តៅនាពេលនេះ ។

ក្នុងពេលដំណាលគ្នា អំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីស ឆ្នាំ ២០២៤ កំពុងតែប្រព្រឹត្តទៅ ក្រុមអ្នករៀបចំ បានលើកឡើងថា ក្រុមការងារបានបំពាក់នូវម៉ាស៊ីនទឹកត្រជាក់ និងប្រព័ន្ធទឹកបាញ់អ័ព្ទប្រហែល ១,២០០ កន្លែងព័ទ្ធជុំវិញទីក្រុង ដើម្បីជួយអ្នកដែលមកចូលរួមទស្សនា និងអ្នកទេសចរ ទទួលបានភាពត្រជាក់ និងរក្សាសំណើម ។

អ្នករៀបចំ ក៏បានអះអាងផងដែរថា ពួកគេជឿជាក់ដោយមានទំនុកចិត្តថា អាកាសធាតុក្តៅនៅដើមសប្តាហ៍នេះ នឹងជួយកាត់បន្ថយចំនួនអតិសុខុមប្រាណ (បាក់តេរី) នៅក្នុងទន្លេសែន (River Seine) ឱ្យបានគ្រប់គ្រាន់សម្រាប់ការប្រកួតកីឡាទ្រីយ៉ាត្លុងជាបន្ត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង